ភ្នំពេញ៖ ក្រសួង-ស្ថាប័នចំនួន៤ បានចូលរួមក្នុងដំណាក់កាលទី២ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX រួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍ , ក្រសួងប្រៃសណីយ៍ និងទូរគមនា គមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃអាជ្ញា ធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងដាក់ដំណើរការ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ នៅថ្ងៃទី ០១ខែកញ្ញា ឆ្នាំ២០២១ ខាងមុខជាផ្លូវការ ខណៈដែលប្រព័ន្ធនេះ គឺជាការកែទម្រង់មុតស្រួចជាកញ្ចប់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណា ចក្រកម្ពុជា ដែលបានដាក់ ចេញ ក្នុងវេទិការាជរដ្ឋាភិ បាល-ផ្នែកឯកជនលើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅ ។

ក្នុងដំណាក់ កាលទី១ ប្រព័ន្ធបានគ្របដណ្តប់លើការចុះបញ្ជីពាណិជ្ជ កម្មរបស់ក្រសួងពាណិជ្ជកម្ម , ការចុះបញ្ជីពន្ធដាររបស់អគ្គ នាយកដ្ឋានពន្ធដារ និងការផ្តល់សេចក្តីប្រកាសជូន ដំណឹងបើកសហគ្រាសរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ៕

សេចក្តីប្រកាសបានបន្តថា ក្នុងដំណាក់កាលទី២នេះ នឹងពង្រីកវិសាលភាពដល់ការស្នើ សុំអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗតាមអនឡាញ ទៅ តាមសកម្មភាពអាជីវកម្ម ពីក្រសួង-ស្ថាប័នជំនាញដែលមានតួនាទីត្រួតពិនិត្យផ្នែកបច្ចេកទេសតាមវិស័យ ៕