ខេត្តព្រៃវែង៖ កសិករ សៀង ឈឿន ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែប មាន់ខ្មៅ និងត្រីអណ្តែង នៅភូមិព្រែកភ្នៅ ឃុំព្រែកភ្នៅស្រុកពារាំង ខេត្តព្រៃវែង បានរៀបរាប់ថា៖

បច្ចុប្បន្ន កសិដ្ឋានរបស់លោកមានកង្កែបញី ៥០០ និងឈ្មោល ៤០០ ទុកសម្រាប់បង្កាត់យកកូនលក់ ២៥០០រៀល/គក្រក្រៅពីកង្កែប មានមាន់ខ្មៅ និងចិញ្ចឹមត្រីអណ្តែងក្នុងរណ្តៅក្រាលតង់កៅស៊ូ ចិញ្ចឹមមាន់ពីលើ និងចិញ្ចឹមកង្កែបក្នុងកង់រថយន្តនៅជុំវិញរណ្តៅ ធ្វើរបៀបនេះគឺដើម្បីកាត់បន្ថយចំណីត្រី ព្រោះត្រីស៊ីលាមកមាន់និងរក្សាក្សេត្របរិស្ថានរវាងត្រី និងកង្កែបដែលរស់នៅជីតគ្នា។

លោកពូ ឈឿន អាចរកចំណូលបានពីរបរនេះ​ពី ១២០០ ទៅ ១៥០០ដុល្លារ ក្នុង១ខែ និងមិនអាចផ្ដត់ផ្គង់តម្រូវការទីផ្សារបានគ្រប់គ្រាន់ផង។

លោកពូ ឈឿន និយាយថា៖ បើនិយាយអំពីចំណូលទទួលបាន ១២០០- ១៥០០ដុល្លារ/ខែ ហើយបច្ចុប្បន្នមានអតិថិជនមកទាក់ទង់ទិញកូនមាន់ខ្មៅ និងពូជកង្កែបយ៉ាង ច្រើនដែលលើសពីសមត្ថភាពផលិតរបស់គាត់ តែទោះជាយ៉ាងណាលោកពូ ឈឿង ថានឹងខិត ខំពង្រីកអាជីវកម្មផលិតពូជកង្កែប និងមាន់ខ្មៅនេះ ឲ្យបានច្រើនតាមសំណូមពររបស់អតិថិជន។

នេះបើតាមការរៀបរាប់របស់លោកពូឈឿន ក្នុងឱកាសទទួលដំណើរទស្សនកិច្ចរបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមដំណើរជាមួយលោក ជា សុមេធី អភិបាលនៃគណអភិបាលខេត្តព្រៃវែង និងក្រុមការងារ៕