ប្រទេសវៀតណាម៖ក្រុមហ៊ុន Foxconn ជាក្រុមហ៊ុនយក្សមួយ ដែលផ្ដល់ការផ្គត់ផ្គង់គ្រឿងបន្លាស់ ដល់ក្រុមហ៊ុន Apple បានជួលដីទំហំ 50.5 ហិកតានៅខេត្ត Bac Giang ភាគខាងជើង ប្រទេសវៀតណាម ហើយគ្រោងនឹងបង្កើតរោងចក្រតម្លៃ 300 លានដុល្លារនៅទីនោះ។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកអភិវឌ្ឍន៍ អចលនទ្រព្យ Kinh Bac City ដែលគ្រប់គ្រងសួនឧស្សាហកម្ម Quang Chau ដែល Foxconn សម្លឹងរកការវិនិយោគនៅទីនោះ បាននិយាយថា ការវិនិយោគនេះនឹងផ្ដល់ការងារ ៣០០០០កន្លែង។

Foxconn ជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំបំផុតរបស់ពិភពលោក ដែលមានរោងចក្រនៅទូទាំងប្រទេសចិនដីគោក។ គេស្គាល់ក្រុមហ៊ុន នេះដោយការផលិត iPhone ផលិតឈីប និងឧបករណ៍របស់ក្រុមហ៊ុន Apple ដទៃទៀត។ 

ក្រៅពីក្រុមហ៊ុន Foxconn ក៏នៅមានក្រុមហ៊ុនផ្សេងទៀត ដូចជា Luxshare Precision Industry បានចាប់ផ្តើមសាកល្បងផលិត Apple Watch និង MacBook នៅភាគខាងជើងប្រទេសវៀតណាម ហើយគ្រោងនឹងផលិតវាជាលើកដំបូងនៅក្នុងប្រទេស នេះបើយោងតាម Nikkei Asia បានរាយការណ៍កាលពីថ្ងៃអង្គារ៕ VnExpress