ខ្លី៖ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២២នេះ បានអោយដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៦២.៩លានដុល្លារ ក្នុងការជួយកម្ពុជាលើកកម្ពស់សន្តិសុខស្បៀង និងជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ដោយការកែលម្អសុខភាព និងខ្សែសង្វាក់តម្លៃ ក៏ដូចជាការធ្វើពាណិជ្ជកម្មផ្លូវការ និងផលិតផលបសុសត្វ។