បច្ចេកវិទ្យា៖ គោលការណ៍ថ្មីដែលបានដាក់ចេញដោយ ក្រុមហ៊ុន WhatsApp ដែលជាក្រុមហ៊ុនមួយរបស់ Facebook បានតម្រូវឲ្យអ្នកប្រើប្រាស់ ចែករំលែកទិន្នន័យឯកជនមួយចំនួន ដល់ក្រុមហ៊ុន Facebook តាមរយៈគោលការណ៍ឯកជនថ្មី​នេះ។ ទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ នឹងត្រូវបានប្រើសម្រាកគោលដៅ នៃការផ្សាយពាណិជ្ជកម្ម ផលិតផល សេវាផ្សេងៗរបស់ពី Facebook។

កាលពីថ្ងៃទី៨ ខែធ្នូ អ្នកប្រើប្រាស់ WhatsApp បានឃើញនូវសារមួយ ដែលតម្រូវឲ្យ ចុច "យល់ព្រម" ដើម្បីអាចចូលប្រើកម្មវិធី WhatsApp បាន ហើយនេះជាគោលការណ៍ថ្មី ដែលនឹងចូលជាធរមាននៅថ្ងៃទី ៨ ខែកុម្ភៈ។។ បើសិនជាអ្នកមិនបានចុចយល់ព្រមទេ នោះអ្នកមិនអាចបើកកម្មវិធីបាននោះទេ។

ខាងក្រោមនេះជាសារ៖

ការផ្លាស់ប្តូរនាពេលខាងមុខនេះ នឹងធ្វើឱ្យអ្នកប្រើប្រាស់ WhatsApp ខកចិត្ត ដោយសារ គោលការណ៍ពីមុនរបស់ WhatsApp បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់បដិសេធ ក្នុងការចែករំលែកទិន្នន័យ ដែលអាចជាគោលដៅនៃការផ្សាយពាណិជ្ជកម្ម  សម្រាប់ Facebook៕