បច្ចេកវិទ្យា៖ Biometrics ក្នុងន័យខ្លី វាជាប្រព័ន្ធដែលពាក់ព័ន្ធជាមួយការបំប្លែងលក្ខណៈផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ឲ្យទៅជាទិន្នន័យដើម្បីងាយស្រួលក្នុងការកត់សម្គាល់។ ផ្អែកលើស្នាមក្រយ៉ៅដៃ, ទម្រង់មុខ, ប្រស្រីភ្នែក អាចត្រូវបានចាត់ថ្នាក់ជា ជីវមាត្របែបសរីរវិទ្យាដោយវាទាក់ទងនឹងរូបរាងកាយផ្ទាល់។ បច្ចុប្បន្ន គេអាចកត់សម្គាលពីការប្រើប្រព័ន្ធនេះ តាមរយៈប្រើប្រាស់ទូរស័ព្ទដៃទំនើប។

ទិន្នន័យទាំងនេះត្រូវបានរក្សាទុកដោយសុវត្ថិភាពបំផុតក្នុងឧបករណ៍ប្រើប្រាស់ផ្ទាល់ខ្លូន និងមិនងាយក្នុងការបំបែកឬអាចចម្លងទៅកន្លែងផ្សេងនោះទេ។ ដោយការពេញនិយមក្នុងសម័យឌីជីថលនេះ យើងសូមបង្ហាញនូវ គុណសម្បតិ្តនិងគុណវិបត្តិនៃការប្រើប្រាស់ប្រព័ន្ធសំគាល់អត្តសញ្ញាណតតាមរយៈ Biometrics។

គុណសម្បត្តិនៃការផ្ទៀងផ្ទាត់ជីវមាត្រ

  • សុវត្ថិភាពនិងការធានាខ្ពស់ - រូបរាងរបស់អ្នកមានអ្វី (ក្រយ៉ៅដៃ...) គឺវានឹងផ្ទៀងផ្ទាត់ ពិតប្រាកដលើអត្តសញ្ញាណទាំងនោះ
  • បទពិសោធន៍អ្នកប្រើប្រាស់ - ងាយស្រួលនិងរហ័ស
  • មិនអាចផ្ទេរបាន - មនុស្សគ្រប់គ្នាមានសំណុំជីវមាត្រតែមួយគត់
  • ភស្តុតាង - ជីវមាត្រពិបាកក្លែងបន្លំឬលួច

គុណវិបត្តិនៃការផ្ទៀងផ្ទាត់ជីវមាត្រ

ថ្វីបើមានការបង្កើនសុវត្ថិភាព ប្រសិទ្ធភាពនិងភាពងាយស្រួលក៏ដោយ ការផ្ទៀងផ្ទាត់ជីវមាត្រនិងការប្រើប្រាស់នៅក្នុងបច្ចេកវិទ្យានិងកម្មវិធីឌីជីថលសម័យទំនើបក៏មានគុណវិបត្តិដែរ៖

  • ការចំណាយខ្ពស់ - ការវិនិយោគដ៏ច្រើនសម្បើម ដែលត្រូវការនៅក្នុងការសិក្សាពីជីវមាត្រសម្រាប់សុវត្ថិភាព
  • ការបំពានទិន្នន័យ - មូលដ្ឋានទិន្នន័យជីវមាត្រនៅតែអាចត្រូវបានគេលួច
  • ការតាមដាននិងទិន្នន័យ - ឧបករណ៍ជីវមាត្រ ដូចជាប្រព័ន្ធស្គាល់មុខអាចកំណត់ភាពឯកជនសម្រាប់អ្នកប្រើប្រាស់
  • ភាពលំអៀង - ការរៀនសូត្រនិងក្បួនដោះស្រាយរបស់ម៉ាស៊ីន ត្រូវតែមានភាពជឿនលឿនដើម្បីកាត់បន្ថយភាពលំអៀង
  • ក្លែងក្លាយនិងភាពមិនត្រឹមត្រូវ - ការបដិសេធនិងមិនស្គាល់ពីទិន្នន័យជីវមាត្រអាចកើតមានឡើង ដែលនេះអាចរារាំងអ្នកប្រើប្រាស់ មិនឲ្យចូលប្រើប្រព័ន្ធបាន៕