បច្ចេកវិទ្យា៖ ដោយការពេញនិយមនៃការប្រើប្រាស់គេហទំព័រដើម្បីបង្រួម URL (URL Shortener) យើងខ្ញុំសូមលើកយកមកបង្ហាញគេហទំព័រចំនួន៤ ដែលមានការពេញនិយមខ្លាំងក្នុងការប្រើប្រាស់ ជាមួយបទពិសោធន៍ផ្ទាល់ពីក្រមា ប៉ុស្ដិ៍៖
1. Bitly
Bitly គឺជាគេហទំព័រសម្រាប់ផ្ដល់សេវាកម្មបង្រួម URL ដ៏ល្អបំផុត។ Bitly គឺសាមញ្ញនិងងាយស្រួលប្រើ។ ប្រសិនបើអ្នកគ្រាន់តែត្រូវការតំណភ្ជាប់ឱ្យខ្លី អ្នកអាចប្រើវាដោយមិនចាំបាច់បង្កើតគណនី។ គ្រាន់តែភ្ជាប់ URL វែងរបស់អ្នកទៅក្នុងប្រអប់នៅលើគេហទំព័រ Bitly ហើយចុច Shorten ជាការស្រេច។

កម្មវិធីបង្រួម URL ខ្លីឥតគិតថ្លៃ TinyURL បានបង្កើតតាំងពីឆ្នាំ២០០២។ វាជាឧបករណ៍មានប្រយោជន៍សម្រាប់ ពេលដែលអ្នកប្រញាប់ ហើយត្រូវការបង្កើតតំណភ្ជាប់ខ្លីដែលគ្មានអាយុកាលកំណត់។ គ្រាន់តែCopy តំណភ្ជាប់វែង ទៅក្នុងប្រអប់ប្តូរ URL។ ហើយចុច Make TinyURL! បន្ទាប់មក អ្នកអាចប្រើតំណនោះដោយគ្មានកំណត់ ដោយគ្មានការភ័យខ្លាចថាវានឹងឈប់ដំណើរការ។

ឧបករណ៍បង្រួម URL ភាគច្រើន មិនបានកំណត់ពីឧបករណ៍៍ដែលអ្នកប្រើប្រាស់នោះទេប៉ុន្តែសម្រាប់វិបសាយ Short.io អាចធ្វើការងារបែបនេះបានល្អជាង។ វាអាចអោយអ្នកកំណត់គោលដៅអតិថិជនទៅទីតាំងផ្សេងៗគ្នា ឬប្រើឧបករណ៍ផ្សេងៗ។
ឧទាហរណ៍ តំណភ្ជាប់ខ្លីតែ១ដូចគ្នា លោកអ្នកដែលប្រើប្រភេទ iOS វានឹងបញ្ជូនអ្នកទៅតាមការកំណត់តាមប្រភេទនៃiOS។ បើអ្នកប្រើ Android នោះវានឹងរុញអ្នកទៅគោដៅមួយទៀតដែលសំដៅលើអ្នកប្រើAndroid ។

BL.INK គឺជាសេវាកម្មបង្រួម URL ខ្លី ដែលមានមុខងារពេញលេញ (សម្រាប់អាជីវកម្ម) ដែលអាចត្រូវបានប្រើដើម្បីមិនត្រឹមតែបង្រួម URL វែងទៅជាទម្រង់ខ្លីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមដានចរាចរណ៍នៃការប្រើប្រាស់ ដែលចូលមកពីតំណភ្ជាប់នោះទៀតផង។ វាមានផ្ទាំង Dashboard របស់វា ដែលបង្ហាញតំណនិន្នាការប្រើប្រាស់ និងស្ថិតិទូទៅ ខណៈពេលដែលមានការវិភាគទិន្នន័យ ដោយអាចដឹងពីទីតាំងអ្នកប្រើប្រាស់ដែលចូលតាមតំណភ្ជាប់នោះ។