ចំនុចខាងក្រោមទាំងនេះ ក៏ជាហេតុផលដែល ក្រមា ប៉ុស្ដិ៍ តែងតែធ្វើការ Update Mobile App ជាប្រចាំសប្ដាហ៍ ដើម្បីផ្ដល់បទពិសោធន៍ថ្មីដល់អ្នកប្រើប្រាស់។
ក្រុមហ៊ុនដែលបានធ្វើបច្ចុប្បន្នភាព ( Update App) ជាប្រចាំ គឺមានន័យថា ស្ថាប័ននោះមានអ្វីថ្មីជានិច្ចសម្រាប់សាធារណៈជនប្រើប្រាស់ ក៏ដូចជាបង្ហាញថា ក្រុមហ៊ុននោះមាន ក្រុមការងារដែលយកចិត្តទុកដាក់លើការប្រើប្រាស់។
ក្រុមហ៊ុនដែលមាន Mobile App គឺគេតែងតែធ្វើការអភិវឌ្ឍន៍កម្មវិធី ដោយធ្វើបច្ចុប្បន្នភាពApp ជាប្រចាំ ដើម្បីធានាថា App អាចបំពេញការពេញចិត្តដល់អ្នកប្រើប្រាស់បាន។ ខាងក្រោមនេះ ជាមូលហេតុដែលលោកអ្នកត្រូវតែអាប់ដេតកម្មវិធី App ឱ្យបានទៀងទាត់។
1. ហេតុផលសុវត្ថិភាព
ការ Update អាចបង្កើននូវសុវត្ថិភាពអ្នកប្រើប្រាស់។ ក្រុមហ៊ុនដែលបានបង្កើតកម្មវិធី App គឺមានទំនួលខុសត្រូវក្នុងការរក្សាព័ត៌មាន របស់អ្នកប្រើប្រាស់ អោយមានសុវត្ថិភាព ពីក្រុមអ្នកឆបោកតាមអ៊ិនធឺណែត និងពួក Hacker ដែលតែងតែរកចន្លោះប្រហោងក្នុងកម្មវិធី ដើម្បីលួចទិន្នន័យ។
2. តាមទាន់បច្ចេកវិទ្យា
App ត្រូវដើរឲ្យទាន់បច្ចេកវិទ្យាជានិច្ច។ ជាពិសេសគឺតាម Version OS របស់ទូរស័ព្ទដៃ ដែលតែងតែមានការកែប្រែរាល់ខែ។ ឧទាហរណ៍ iOS របស់ក្រុមហ៊ុន Apple ដែលមានផ្លាស់ប្ដូរធំៗរាល់ឆ្នាំ។
បច្ចេកវិទ្យាបានអភិវឌ្ឍន៍ជឿនលឿនជាប្រចាំ ហើយការអភិវឌ្ឍន៍កម្មវិធី ឬឧបករណ៍ប្រើប្រាស់ទូរស័ព្ទដៃក៏ជឿនលឿនផងដែរ។ ដូច្នេះ វាចាំបាច់ ក្រុមហ៊ុនត្រូវធ្វើតាមនិន្នាការនេះ ដើម្បីជៀសវាងបញ្ហាដែលអាចកើតមានដល់អ្នកប្រើប្រាស់។
3. ជួសជុលកំហុសតូចៗ
មិនថាApp ពីស្ថាប័នធំៗដូចជាFacebook, Google, តែងតែមានបញ្ហានេះទោះជាគេសាកល្បងប្រើប្រាស់ជាច្រើនដង ក៏អាចនៅមានកង្វះខាត ហើយការកែតម្រូវតូចៗនេះ នឹងធ្វើជាប្រចាំ។
4. តម្រូវចិត្តអ្នកប្រើប្រាស់
ក្រុមហ៊ុនដែលមាន App គឺតែងតែទទួលបាននូវមតិយោបល់ពីអ្នកប្រើប្រាស់។ មតិយោបល់ទាំងនេះ នឹងត្រូវបានយកមកបំពេញបន្ថែម ឬកែអ្វីដែលខ្វះខាតឲ្យមានភាពរលូនជាងមុន។
5. ទាក់ទាញអ្នកប្រើ
Update គឺបង្ហាញពីការរំលឹកដល់អ្នកប្រើប្រាស់ថាស្ថាប័នមានអ្វីថ្មីមួយត្រូវបានបន្ថែម ដើម្បីភាពប្រសើរឡើង។ ក្រុមហ៊ុនដែលមាន App គេតែងតែបង្កើតអ្វីថ្មីៗជានិច្ចដើម្បីឲ្យអ្នកប្រើប្រាស់បានដឹងពីប្រយោជន៍ថ្មី ឬតម្រូវការថ្មីរបស់អ្នក រួមទាំងបង្កើតភាពស្និទ្ធស្នាលដល់អ្នកប្រើប្រាស់ឡើងវិញ។
App ដែលមិនមានការធ្វើបច្ចុប្បន្នភាពគឺមានន័យថា ស្ថាប័នទាំងនោះមិនបានយកចិត្តទុកដាក់លើសុវត្ថិភាពរបស់អ្នកប្រើដែលជាសាធារណៈជននោះទេ ហើយក៏អាចមានហានិភ័យខ្ពស់ដល់សុវត្ថិភាពអ្នកប្រើប្រាស់ផងដែរ៕