បច្ចេកវិទ្យា៖ អានកាត់ថា អ៊ិនគ្រីប ដែលពាក្យពេញជា End-to-end encryption ( E2EE) គឺជាវិធីសាស្រ្តនៃការទំនាក់ទំនងប្រកបដោយសុវត្ថិភាព ដែលរារាំងភាគីទីបី ពីការចូលប្រើទិន្នន័យ ខណៈពេលដែលវាត្រូវបានផ្ទេរពីប្រព័ន្ធមួយ ទៅឧបករណ៍មួយទៀត ដោយការពារពី Hacker។
ក្នុងន័យដែលស្រួលយល់ សារឬទិន្នន័យដែលអ្នកផ្ទុកឬផ្ញើទៅកាន់នរណាម្នាក់ជា Email ក្ដី តាម Facebook, Zoom, Telegram គឺត្រូវបានចាក់សោរយ៉ាងមាំ ហើយមិនងាយមាននរណាម្នាក់អាចបំបែកឬលួចបាននោះទេ បើកម្មវិធីទាំងនោះប្រើ E2EE នេះ។
នៅក្នុង E2EE ទិន្នន័យត្រូវបានអ៊ិនគ្រីប លើប្រព័ន្ធឬឧបករណ៍របស់អ្នកផ្ញើ ហើយមានតែអ្នកទទួលដែលមានបំណងអាក្រក់ប៉ុណ្ណោះ ដែលមានបំបែកសាររបស់អ្នកបាន ឬវិធីនេះហៅថា ឌិគ្រីប (decrypt) ។
ការអ៊ិនគ្រីប បែបនេះត្រូវបានចាត់ទុកថាមានសុវត្ថិភាពជាង ព្រោះវាកាត់បន្ថយចំនួនអ្នកដែលអាចជ្រៀតជ្រែកឬបំបែកទិន្នន័យអ្នកបាន។
នេះក៏មិនមែនមានន័យថា វាសុវត្ថិភាព១០០%នោះទេ។ ទិន្នន័យដែលបានអ៊ិនគ្រីបហើយ ក៏គេអាចត្រូវបានលួចចូលបានដែរ តែតម្រូវឱ្យមានកម្មវិធីទំនើបបំផុត ដើម្បីឌិគ្រីប(បំបែក) ទិន្នន័យណាមួយនោះ។
អ្នកធ្លាប់បានលឺហើយថា ទិន្នន័យអ្នកប្រើប្រាស់ក្រុមហ៊ុន Facebook ឬទិន្នន័យរបស់ក្រុមហ៊ុន Twitter, LinkedIn រាប់រយលានអ្នក ត្រូវបានគេយកលក់ក្នុងទីផ្សារងងឹតក្នុងតម្លៃជាច្រើនលានដុល្លារ បើទោះជានេះជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏កំពូលក៏ដោយ។
ពួក Hacker ល្មមៗគឺមិនមានលទ្ធភាពបំបែកលេខកូដឌិគ្រីបបានទេ ទោះជាមានការរីកចម្រើនច្រើនក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាក៏ដោយ តែក៏មានចំណែកតូចដែលពួក Hacker មួយចំនួនមានសមត្ថភាពនោះ។