បច្ចេកវិទ្យា៖ Cache (ស្វែងយល់ពី Cache) មានប្រយោជន៍ដល់ល្បឿននៃការប្រើកម្មវិធី App។ តែពេលខ្លះ ផ្លូវកាត់ដែលវាប្រើដើម្បីរក្សាល្បឿននេះ ក៏អាចធ្វើឱ្យទូរស័ព្ទរបស់អ្នកដំណើរការយឺត។ ការបោសសំអាត Cache គឺជាវិធីរហ័សដើម្បីបង្កើនល្បឿនវិញ។
លោកអ្នកដែលប្រើទូរស័ព្ទម៉ាក iphone នោះនឹងឃើញមានការភ្ជាប់ជាមួយកម្មវិធី Safari (ជា Web Browser) មកស្រាប់តែម្ដង។ ហើយនៅពេលដែលអ្នកត្រូវការស្វែងរកអ្វីមួយលើ Internet នោះនឹងត្រូវការប្រើ Safari ឬមានជម្រើសនៃការប្រើកម្មវិធី Chrome ។
ចំណាំថា វិធីនេះគឺអាចសម្អាតទិន្នន័យខ្លះដែលគ្មានប្រយោជន៍ ប្រវត្តិនៃការប្រើប្រាស់ និងCookie ជាដើម ហើយកាលណាអ្នកបានប្រើលេខសម្ងាត់នៅលើវិបសាយណាមួយ ដែលអាចគ្មានសុវត្ថិភាព នោះវាក៏បានសម្អាតផងដែរ។
អ្នកអាចប្រើ 4 ជំហ៊ានខាងក្រោម ដើម្បីសម្អាត Cache ពី Safari៖
1. បើក "Settings " ក្នុងទូរស័ព្ទដៃ iPhone របស់អ្នក.
2. បន្ទាប់មកអូសចុះក្រោមបន្តិច ហើយជ្រើយយកថា " Safari" ដែលមានក្នុងបញ្ជី App ទាំងនោះ .
3. បន្ទាប់មកចុចយក ពាក្យថា "Clear History and Website Data".
4. នោះនឹងមានលោត ប្រអប់សារមួយ។ សូមចុចបញ្ជាក់ដែលមានចេញថា "Clear History and Website Data"។ នោះជាការសម្រេច។
លោកអ្នកអាចធ្វើបែបនេះយូរៗម្ដងបាន ដើម្បីចំណេញទំហំនៃការប្រើប្រាស់ក្នុងទូរស័ព្ទដៃ។