បច្ចេកវិទ្យា៖ មេរោគប្រភេទ Trojanថ្មីទៀតសម្រាប់ទូរស័ព្ទដៃ Android ត្រូវបានគេរកឃើញថា ធ្វើឱ្យប៉ះពាល់ដល់គណនីហ្វេសប៊ុករបស់អ្នកប្រើប្រាស់ជាង ១០.០០០នាក់ នៅក្នុងប្រទេសយ៉ាងតិច ១៤៤ ប្រទេសចាប់តាំងពីខែមីនាឆ្នាំ ២០២១ តាមរយៈការដាក់ឈ្មោះជា កម្មវិធីក្លែងបន្លំដែលចែកចាយតាមរយៈ Google Play Store និងក្នុងកម្មវិធីរបស់ភាគីទី៣។ នេះបើយោងតាមរបាយការណ៍មួយ ដែលបានចេញផ្សាយដោយ ZLabs នៅថ្ងៃនេះ។
ទោះបីជាកម្មវិធីចំនួន៩ ត្រូវបានដកចេញពី Google Play Store ក៏ដោយ ក៏កម្មវិធីទាំងនេះនៅតែបន្តមាននៅក្នុងភាគីទីបី ដែលជាហានិភ័យនៃការប្រើប្រាស់ ។ បញ្ជីកម្មវិធីមានដូចខាងក្រោម៖
- GG Voucher (com.luxcarad.cardid)
- Vote European Football (com.gardenguides.plantingfree)
- GG Coupon Ads (com.free_coupon.gg_free_coupon)
- GG Voucher Ads (com.m_application.app_moi_6)
- GG Voucher (com.free.voucher)
- Chatfuel (com.ynsuper.chatfuel)
- Net Coupon (com.free_coupon.net_coupon)
- Net Coupon (com.movie.net_coupon)
- EURO 2021 Official (com.euro2021)
ប្រសិនបើលោកអ្នកបានតំឡើងកម្មវិធីនេះក្នុងទូរស័ព្ទដៃសូមលុបវាចេញជាបន្ទាន់ ដើម្បីសុវត្ថិភាពនៃការប្រើប្រាស់គណនីបណ្ដាញសង្គមរបស់អ្នក៕