បច្ចេកវិទ្យា៖ បើទោះបីជាកុំព្យូទ័ររបស់អ្នកមាន CPU ដ៏ខ្លាំងបំផុត តែបើថាសសម្រាប់ផ្ទុកទិន្នន័យ អ្នកខ្លះហៅថា ដ្រាយ (សំដៅលើ SSD, HDD) របស់អ្នកនៅទាបឬអន់ វានឹងធ្វើឲ្យដំណើរការមិនអាចពេញចិត្តអ្នកបានដដែល មានន័យថា វានឹងយឺត។
ការជ្រើសរើសបាន SSD ដ៏ល្អមួយសម្រាប់កុំព្យូទ័ររបស់អ្នកគឺជាគន្លឹះពិសេសមួយ ដើម្បីបង្កើនល្បឿនដើម្បី ដំណើរការផ្ទេរ និងផ្ទុកទិន្នន័យ។ ជាទូទៅថាសផ្ទុកទិន្នន័យជា ប្រភេទ HDD គឺមានភាពយឺតយ៉ាវ និងមានរាងធំជាង។ SSD ធម្មតាក៏នៅមានល្បឿនលឿនជាង HDD តែភាពខុសគ្នានៃតម្លៃរបស់វាក៏គួរតែពិចារណាផងដែរ។ អ្នកអាចអានបន្ថែមពី ភាពខុសគ្នារវាង Hard Drive និង SSDs។

ខាងក្រោមនេះគឺជាគន្លឹះខ្លីៗចំនួន៤ ដើម្បីពិចារណាក្នុងការទិញ SSD៖
១. ស្គាល់ពីកុំព្យូទ័ររបស់អ្នក ឬទម្រង់នៃ SSD
SSDs ឃើញជាទូទៅមានបីទម្រង់ នោះគឺ M.2 និង 2.5-inch Serial ATA និង SSD Add-in Card (AIC)។ អ្នកត្រូវដឹងថា តើកុំព្យូទ័រអ្នកមានរន្ធសម្រាប់ SSD M.2 នៅលើ motherboard ដែរឬទេ? បើគ្មានទេ អ្នកប្រហែលជាត្រូវការ SSD 2.5 អ៊ីញជំនួសវិញ។
ជាការកត់សំគាល់ប្រសិនបើអ្នកប្រើ Laptop ដែលមានរាងស្ដើង គឺតែងតែប្រើជាមួយ SSD M.2 ដែលរូបរាងវាប៉ុនបន្ទះ RAM ឬអាចតូចជាងនេះ។ បើអ្នកប្រើ Desktop គេច្រើនប្រើជាដ្រាយ AIC សម្រាប់ដោតចូលទៅក្នុងរន្ធនៅលើ motherboard ដែលត្រូវបានប្រើជាទូទៅសម្រាប់កាតក្រាហ្វិក ។
*ចំណាំចំពោះ Interfaceនៃ SSD៖ ឧបករណ៍ SSD ខ្លះប្រើ Interface ជា SATA និងខ្លះប្រើ Interface ជា PCle ។ សង្ខេបដោយខ្លី PCIe SSD ដំណើរការលឿនជាង SATA SSD ។
២. ការជ្រើសរើសទំហំ
អាចចាប់ពី 512GB ទៅ 1TB៖ ការទិញ SSD ដែលមានទំហំផ្ទុកត្រឹមតែ 256GB គឺមិនមែនជាចំនុចល្អនោះទេ ដោយបច្ចុប្បន្ននេះ ឯកសាររូបថត ឬវីដេអូជាច្រើន ត្រូវបានផលិតជាខ្នាត 2K ឬ 4K ដែលមានទំហំធំ។ ដូច្នេះអ្នកត្រូវការយ៉ាងហោចណាស់ 500GB ។
ចំពោះការលក់ ដ្រាយនៅលើទីផ្សារ ទំហំកាន់តែធំ តម្លៃកាន់តែមានភាពល្អប្រសើរជាង។ សម្រាប់អ្នកធ្វើការលើផ្នែក Media បានដ្រាយ 2TB គឺកាន់តែល្អ។
៣. ដំណើរការរបស់ដ្រាយ (Performance)
សូម្បីតែ SSD ស្ងាត់ជាង និងប្រើថាមពលតិចជាង ដ្រាយ HDD ។ SSD សាមញ្ញមួយក៏លឿនជាង យ៉ាងហោចណាស់បីដងដែរ នៅក្នុងសេណារីយ៉ូដែលប្រើជាទូទៅ។ ដ្រាយប្រភេទ SATA ពិតជាមានតម្លៃថោកជាង យឺតជាង ហើយនៅតែផ្តល់នូវដំណើរការដ៏ល្អសម្រាប់កម្មវិធីទូទៅ តែប្រសិនបើកុំព្យូទ័ររបស់អ្នកប្រើត្រូវជាមួយ NVMe/PCIe គឺមិនគួររើសយក SATA នោះទេ។
៤. អាយុកាលប្រើប្រាស់
រឿងចុងក្រោយដែលត្រូវពិចារណាគឺអាយុកាលប្រើប្រាស់។ នៅក្នុងការប្រៀបធៀបរបស់យើងនៃអាយុកាលរបស់ដ្រាយ HDD គឺមាន Spinning ជាប្រចាំ ដែលច្បាស់ណាស់ថាប្រហែល 74 ភាគរយនៃដ្រាយ HDD អាចដល់ 4 ឆ្នាំ។
SSDs មិនមានផ្នែកដែលផ្លាស់ទី និងដំណើរការបានយ៉ាងស្ងាត់ និងមិនមានផ្នែកដែលត្រូវបើកបិទដែរ។ ដូច្នេះហើយ បញ្ហាខុសឆ្គងលើផ្នែកមេកានិក មិនមែនជាអ្វីដែលគួរព្រួយបារម្ភនោះទេ៕