បច្ចេកវិទ្យា៖ មុខងារឯកជនភាពថ្មីមួយ ក្នុងចំណោមមុខងារឯកជនជាច្រើននៅក្នុង iOS 16 គឺការផ្ទៀងផ្ទាត់ដោយស្វ័យប្រវត្តិ - របស់ Apple ទៅលើ Private Access Tokens។
ទាំងនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ឆ្លងកាត់ CAPTCHA នៅលើគេហទំព័រ និងកម្មវិធីផ្សេងទៀត ដោយផ្ទៀងផ្ទាត់ឧបករណ៍ និង Apple ID នៅលើអេក្រង់។
ក្រុមហ៊ុន Apple អះអាងថា ដំណើរការនេះរក្សាទិន្នន័យអ្នកប្រើ និងព័ត៌មានផ្ទាល់ខ្លួនឱ្យនៅឆ្ងាយពីគេហទំព័រដែលអ្នកកំពុងព្យាយាមចូល និងអាចលាក់អាសយដ្ឋាន IP របស់អ្នកប្រើផងដែរ។
ក្រុមហ៊ុន Cloudflare និង Fastly - អ្នកផ្តល់សេវា cloud computing បានគាំទ្រ Private Access Tokens រួមទាំងការផ្ទៀងផ្ទាត់ដោយស្វ័យប្រវត្តិរបស់ Apple ដែលមានន័យថា គេហទំព័រ និងកម្មវិធីរាប់លាននឹងលែងប្រើ CAPTCHA ឆាប់ៗនេះ៕