បច្ចេកវិទ្យា៖ ក្រុមហ៊ុន Amazon និងក្រុមហ៊ុន Apple ត្រូវបានរងការពិន័យសរុបចំនួនជិត 230 លានដុល្លារ (€203 លានដុល្លារ) ដោយអាជ្ញាធរប្រឆាំងការទុកចិត្តរបស់ប្រទេសអ៊ីតាលី (AGCM) បន្ទាប់ពីមានការស៊ើបអង្កេតលើការលក់ទំនិញម៉ាក Apple និងម៉ាក Beats នៅលើទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក Amazon.it ក្នុង ប្រទេសអ៊ីតាលី។
អាជ្ញាធរនិយាយថា ការឃុបឃិតដែលត្រូវបានចោទប្រកាន់នេះ ដោយបានបណ្ដាលឲ្យមានរាំងស្ទះដល់ការបញ្ចុះតម្លៃសម្រាប់អ្នកប្រើប្រាស់ ដែលទិញផលិតផល Apple និង Beats នៅលើទីផ្សារ Amazon ប្រទេសអ៊ីតាលី។
អាជ្ញធារក៏បានបញ្ជាឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សបញ្ចប់ការរឹតបន្តឹងលើអ្នកលក់បន្តផងដែរ។ AGCM បានប្រកាសពីការដាក់ទណ្ឌកម្មនៅថ្ងៃនេះ ដោយនិយាយថា ការស៊ើបអង្កេត ត្រូវបានរកឃើញកិច្ចព្រមព្រៀង ឆ្នាំ ២០១៨ នៃការរឹតបន្តឹងរវាងគាគីទាំងពីរ ដើម្បីទប់ស្កាត់អ្នកលក់បន្ត "ស្របច្បាប់" មួយចំនួននៃផលិតផល Beats នៅលើ Amazon.it ។
ការផាកពិន័យចែកចេញជាពីរ សម្រាប់ក្រុមហ៊ុន Amazon ត្រូវពិន័យ 134.5 លានអឺរ៉ូ (~ 151 លានដុល្លារ) និង 68.7 លានអឺរ៉ូ (~ 77.3 លានដុល្លារ) សម្រាប់ក្រុមហ៊ុន Apple ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ AGCM វាបានរកឃើញថា កិច្ចព្រមព្រៀងមានប្រយោគមួយចំនួនក្នុងកិច្ចសន្យាដែលហាមឃាត់អ្នកលក់បន្តជាផ្លូវការ និងក្រៅផ្លូវការនៃផលិតផល Apple និង Beats ពីការប្រើប្រាស់ Amazon.it ជាមួយនឹងការដាក់កម្រិតលើការលក់ផលិតផល Apple និង Beats នៅលើ Amazon.it ទៅ Amazon ហើយនេះគឺបំពានលើមាត្រា 101 នៃសន្ធិសញ្ញាស្តីពីការប្រព្រឹត្តទៅនៃសហភាពអឺរ៉ុប៕