សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

បណ្តាញ​​ទំនាក់​ទំនង​សង្គម​(Social Network) ជា​ច្រើន​​បាន​​​​​បង្កើត​ឡើង​សម្រាប់​ផ្តល់​​ជា​ការ​​កំសាន្ត​ និង​ការ​​​ប្រាស្រ័យ​​​ទាក់​ទង​គ្នា​ក្នុង​នោះ​​ Facebookជា​កម្មវិធី​​​ទំនាក់​ទំនង​សង្គម​កំពុង​ពេញ​និយម​ជាង​គេ​​មួយនៅ​កម្ពុជា​ដែល​ត្រូវ​​បាន​​ប្រជាពល​រដ្ឋ​កម្ពុជា​ប្រើ​​​​ប្រមាណ​៧,៨​​លាន​គណនី នេះ​​បើ​​តាម​ប្រភព​នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​នៃ​ក្រសួង​មហាផ្ទៃ​។ ការ​ប្រើ​ប្រាស់​នោះ​គឺ​ដើម្បី​ភ្ជាប់​ទំនាក់​ទំនងបញ្ជូន​ព័ត៌មាន និង​កំសាន្ត​ផ្សេង​ៗ​។

យ៉ាង​ណា​មិញបើ​នាយក​ដ្ឋាន​ខាង​លើ​ដដែល បាន​ជម្រាប​សាធារណជន​ថាកន្លង​មក​ក៏​មាន​ករណី​ជ្រៀត​ចូលឬ​លួច​យក​គណនី​ Facebook ដោយ​សារ​ការ​កំណត់​សុវត្ថិភាព​​ពុំ​ទាន់​គ្រប់​ជ្រុង​ជ្រោយ​។ ដើម្បី​​បង្កើន​សុវត្ថិភាព​គណនី ​Facebook អ្នក​អាច​កំណត់ ​Settings មួយ​ចំនួន​​តាម​ការ​​ណែ​នាំ​របស់​នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​នៃ​ក្រសួង​មហាផ្ទៃ​ដូច​ខាង​ក្រោម​៖​

.ការ​ដំឡើង​​​លេខ​សម្ងាត់​ពិបាក(Complex Password)

-ចូល​​កម្មវិធី​Facebook => Settings &Privacy => Settings => Security and Login => Change Password

-វាយ​បញ្ចូល​​​លេខ​សម្ងាត់​ចាស់​របស់​អ្នក​ត្រង់"Current Password”និង​បញ្ចូល​លេខ​សម្ងាត់​ថ្មី​ត្រង់" New Password និង​Re-type New Passord "

-សូម​​ជ្រើស​រើស​​លេខ​សម្ងាត់​​ដែល​ពិបាក​ទាយ(ជៀស​វាង​ការ​ប្រើ​ប្រាស់​លេខ​ទូរសព្ទ​ថ្ងៃ​ខែ​​ឆ្នាំ​កំណើត​ឈ្មោះ​ ។ល។​ជា​លេខ​សម្ងាត់​)

​​​-ប្រសិន​អ្នក​សង្ស័យ​មាន​ការ​លួច​ចូល​ប្រើ​ប្រាស់​គណនី Facebook បន្ទាប់​ពី​ប្តូរ​​លេខ​សម្ងាត់អ្នក​អាច​ធ្វើ​ការ​សរុប​Sessions ដោយ​ចូល​ទៅ​កាន់ Settings & Privacy =>Settings => Security and Login => Where you're logged in =>See all => Log Out of All Sessions

.ការ​ដំឡើង2FA (Two-FactorAuthentication)

2FAគឺ​ជា​ជម្រើស​​សម្រាប់​ការពារ​គណនី​ពី​ការ​លួច​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់ ​ទោះ​បី​ជា​មាន​លេខ​សម្ងាត់​គណនី​ Facebookក៏​តម្រូវ​ឱ្យ​ធ្វើ​ការ​ផ្ទៀង​​ផ្ទាត់​​តាម​រយៈ​ឧបករណ៍​Token ឬ​សារ​SMS ឬ​កម្មវិធី​Generate Code (ឧទាហរណ៍​Google Authenticator)។ ជម្រើស​នេះ​នឹង​ជួយ​បង្កើន​សុវត្ថិភាព​គណនី​Facebook របស់​អ្នក​ពិសេស​បើ​អ្នក​កំពុង​តែ​គ្រប់​គ្រង​ទំព័រ​ហ្វេស​ប៊ុក​ផេក(Facebook Page) ផ្សេង​ៗ។ដើម្បី​ដំឡើង​ 2FAសូម​​អនុវត្ត​វិធី​ដូច​ខាង​ក្រោម​៖

-ចូល​កម្ម​វិធី​Facebook => Setting &Privacy=> Settings => Security and Login => Use two-factorauthentication

​-ជ្រើស​រើស​​វិធី​ក្នុង​ការ​​ផ្ទៀង​ផ្ទាត់2FA (Select a Security Method)តាម​រយៈ​កម្ម​វិធី​Google Authenticatorឬ​លេខ​ទូរសព្ទ​​របស់​អ្នក​

-​ដើម្បី​​ងាយ​​ស្រួល​អ្នក​អាច​ជ្រើស​រើស​​យក​Text Message (SMS) => ចុច​លើ​Continue =>វាយ​បញ្ចូល​លេខ​ទូរសព្ទ​​របស់​អ្នក​=> Confirm

-កូដ​នឹង​បញ្ជូន​ទៅ​កាន់​លេខ​ទូរសព្ទ​របស់​អ្នកសូម​វាយ​បញ្ចូល​លេខ​កូដ​នោះ​ក្នុង​​Confirmation Code => Next

-បន្ទាប់​ពី​ដំឡើង2FA រាល់​ការ​ចូល​ប្រើ​ប្រាស់​​​គណនី​Facebook របស់​អ្នក​ពី​កម្មវិធី​​ឬ​កុំ​ព្យូទ័រ​ថ្មីតម្រូវ​​ឱ្យ​មាន​ការ​វាយ​បញ្ចូល​លេខ​សម្ងាត់ និង​លេខ​កូដ​ដែល​ផ្ញើ​ទៅ​កាន់​​លេខ​ទូរសព្ទ(SMS) ទើប​អាច​ប្រើ​ប្រាស់​គណនី​Facebook បាន។

.ការ​កំណត់​ឯកជន​ភាព(Privacy Settings)

ឯក​ជន​ភាព​គឺ​ជា​ការ​ការពារ​ព័ត៌មាន​របស់​គណនីអ្នក​អាច​កំណត់​ឯក​ជន​ភាព​ដូច​ខាង​ក្រោម​៖

-ចូល​កម្ម​វិធី​Facebook => Settings &Privacy => Settings => Privacy Settings

-កំណត់​​មិន​ឱ្យ​អ្នក​ដទៃ​មើល​តារាង​មិត្តភក្តិ​របស់​អ្នក"Who can see your friendlist?” ជ្រើស​រើស​យក"Only me”

​-កំណត់​មិន​ឱ្យ​​អ្នក​ដទៃ​ស្វែង​រក​អ្នក​តាម​រយៈ​​លេខ​ទូរសព្ទ"Who can look you up usingthe phone number you provided?​” ជ្រើស​​រើស​យក"Only me”

-អ្នក​អាច​ធ្វើ​ការ​ស្វែង​យល់​អំពី​ឯកជនភាព​ និង​ការ​កំណត់​សិទ្ធិ​ផ្សេង​ៗក្នុង​ការ​គាំ​ពារ​ព័ត៌មាន​​របស់​អ្នកតាម​ការ​ចាំ​បាច់ ដោយ​ចូល​ទៅ​កាន់Settings &Privacy =>Privacy Shortcuts។