បច្ចេកវិទ្យា៖ បើសិនអ្នកទិញម៉ូនីទ័រមិនបានត្រឹមត្រូវទេ នោះប្រព័ន្ធដំណើរការនៃម៉ាស៊ីនរបស់អ្នក នឹងមើលទៅដូចជាមិនសូវល្អ មិនថាអ្នកកំពុងលេងហ្គេម ការមើលអត្ថបទ ឬកែសម្រួលរូបថត និងវីដេអូនោះទេ វាអាចនឹងមានបទសោធន៍នៃការប្រើប្រាស់ខុសគ្នា។
មុននឹងទិញម៉ូនីទ័រ អ្នកត្រូវកំណត់ពីគោលបំណងជាចម្បង ថាតើអ្នកទិញដើម្បីលេងហ្គេម សម្រាប់អាជីពរចនា ឬការប្រើប្រាស់ទូទៅ។ ជាទូទៅ អ្នកលេងហ្គេមចំនុចសំខាន់ដែលត្រូវគិតមុនគេ គឺ Refresh Rate និង Response Time។ ឯអ្នកជំនាញផ្នែករចនា គួរតែផ្តល់អាទិភាពដល់ការជ្រើសរើសពណ៌ ដែលជាក់ច្បាស់ ឯសម្រាប់អ្នកប្រើប្រាស់ទូទៅ មិនសូវមានតម្រូវការជាក់លាក់ទេលើចំនុចទាំងនេះទេ។
យើងសូមបង្ហាញ៥ចំនុចសំខាន់ៗ សម្រាប់អ្នកដែលចង់ទិញម៉ូនីទ័រដើម្បីលេងហ្គេម ដែលអ្នកត្រូវតែដឹង៖
១. Resolution គុណភាពបង្ហាញកាន់តែខ្ពស់ រូបភាពកាន់តែល្អ
Resolution របស់ម៉ូនីទ័រ ប្រាប់អ្នកពីចំនួនភីកសែល ដែលម៉ូនីទ័រមានទម្រង់ជា ទទឹង x កម្ពស់។ អ្នកអាចយក Resolution ត្រឹមតែ FHD 1920 x 1080 គឺជាកម្រិតអប្បបរមាដែលអ្នកត្រូវការ។ ប៉ុន្តែអ្នកនឹងទទួលបានរូបភាពកាន់តែច្បាស់ជាមួយនឹង QHD និងកាន់តែច្បាស់ជាមួយនឹង 4K។
សូមអានបន្ថែម៖ ពីភាពខុសគ្នានៃ FHD, QHD, 4K
២. Size ទំហំ វាពាក់ព័ន្ធជាមួយ Resolution
ដង់ស៊ីតេភីកសែល មានឥទ្ធិពលយ៉ាងខ្លាំងទៅលើ Resolution របស់ម៉ូនីទ័រ ហើយចំណុចល្អដែលយើងគួរយកគឺ 109ភីកសែល ក្នុងមួយអ៊ីញ (109 ppi)។ វាពាក់ព័ន្ធគ្នាដោយសារ ម៉ូនីទ័រដែលធំ នឹងមានដង់ស៊ីតេជាភីកសែលទាប ប្រសិនបើ Resolution ទាប។
៣. Refresh Rate ៖ កាន់តែធំ គឺកាន់តែល្អ
កម្រិតនៃ Refresh Rate អាចប្រាប់អ្នកពីចំនួនដងនៃការធ្វើបច្ចុប្បន្នភាពម៉ូនីទ័រ ជាមួយនឹងព័ត៌មានថ្មីក្នុងមួយវិនាទីហើយត្រូវបានវាស់ជាហឺត (Hz)។ Refresh Rate ធំគឺផ្ដល់នូវរូបភាពល្អជាង រលោងជាង និងកាត់បន្ថយភាពមិនច្បាស់។ Refresh Rate មានសារៈសំខាន់ សម្រាប់អ្នកលេងហ្គេមត្រូវការម៉ូនីទ័រដែលមានប្រេកង់យ៉ាងហោចណាស់ 120 ហឺត។ ប្រសិនបើអ្នកមិនលេងហ្គេមទេ អត្រា Refresh Rate ត្រឹម 60 Hz អាចជាជម្រើស។
សូមអានបន្ថែម៖ ហេតុអ្វី Refresh Rate មានសារៈសំខាន់លើការលេងហ្គេម
៤. Response Time ពេលវេលាតប៖ កាន់តែខ្លី គឺកាន់តែប្រសើរ
ពេលវេលាតប (Response Time) ប្រាប់អ្នកពីរយៈពេលដែលម៉ូនីទ័រត្រូវការដើម្បីផ្លាស់ប្តូរភីកសែលនីមួយៗពីខ្មៅទៅ ស ឬប្រសិនបើពេលវេលាឆ្លើយតប GTG របស់វា ពីស្រមោលមួយ ទៅពណ៌ប្រផេះមួយទៀត។
ពេលវេលាតបយូរ មានន័យថាចលនាព្រិលៗនៅពេលលេងហ្គេម ឬមើលវីដេអូដែលមានល្បឿនលឿន។សម្រាប់ម៉ូនីទ័រលេងហ្គេម ពេលវេលាឆ្លើយតបខ្ពស់បំផុតដែលអ្នកទំនងជានឹងឃើញគឺ 5ms ឬ 1ms ខណៈពេលដែលម៉ូនីទ័រលេងហ្គេមលឿនបំផុតអាចមានពេលវេលាឆ្លើយតប 0.5ms ។
៥. Panel បច្ចេកវិទ្យាបន្ទះ
Panel ដែលច្រើនក្នុងទីផ្សារមាន៣ប្រភេទ TN, VA, IPS។ ការជ្រើសរើសយកបន្ទះជាប្រភេទ TN គឺល្អបំផុតសម្រាប់អ្នកត្រូវការ Refresh Rate ខ្ពស់ ក្នុងតម្លៃទាប។ សម្រាប់អ្នកដែលមានខ្ទង់ចំណាយខ្ពស់ សូមជ្រើសរើសយកបន្ទះជាប្រភេទIPS តែមានតម្លៃថ្លៃជាងបន្ទះTN៕