បច្ចេកវិទ្យា៖ បន្ទាប់ពីដាក់ឲ្យប្រាស់  iOS 15.4 កាលពី២សប្ដាហ៍មុន  ថ្ងៃនេះក្រុមហ៊ុន Apple ដាក់បញ្ចេញកំណែថ្មី (Update) សម្រាប់ iPhone និង iPad សម្រាប់ iOS មក  Version  15.4.1 ។ 

ការកែប្រែថ្មីបន្តិចបន្តួចនេះ គឺផ្ដោតលើការដោះស្រាយបញ្ហាអស់ថ្មរបស់ទូរស័ព្ទ ដូចដែលមានបញ្ជាក់មកជាមួយសារពន្យល់ពេលដែលលោកអ្នក Update។ តែនេះ ក៏ជាភាពប្រសើរឡើងនៃការប្រើឧបករណ៍របស់ក្រុមហ៊ុន គ្រាន់តែវាមិននាំមកនូវលក្ខណៈពិសេសថ្មីណាមួយបន្ថែមពីនេះឡើយ។

iOS 15.4.1 នេះក៏អាចមានការកែកំហុសតូចៗ ដែលមិនបានរៀបរាប់លម្អិតនោះដែរ ប៉ុន្តែច្បាស់ណាស់ ការសំខាន់នៃការធ្វើបច្ចុប្បន្នភាពនេះ គឺអំពីការដោះស្រាយបញ្ហា ឆាប់អស់ថ្ម។

ដូច្នេះប្រសិនបើអ្នកចង់ Update iPhone ឬ iPad មកជំនាន់ទី 15.4.1 នោះ អ្នកត្រូវចូលទៅកាន់ Settings>General >Software Update  រួចចុចពាក្យ Download and Install ជាការស្រេច៕