បច្ចេកវិទ្យា៖ ពីជំនាន់មុន រាល់ការធ្វើម្មវិធីហ្គេម គឺអ្នកត្រូវការ Driver ផ្សេងៗគ្នា ដើម្បីទំនាក់ទំនងបញ្ជាទៅកាន់ Graphic Card របស់ក្រុមហ៊ុនផ្សេងៗគ្នា។ តែបច្ចុប្បន្ននេះ DirectX បានសម្រួល ដោយការបង្កើតជាស្ដង់ដាររួមសម្រាប់ អ្នកអភិវឌ្ឍន៍កម្មវិធីហ្គេម (Game Developer) ក្នុងការដោះស្រាយបញ្ហាស្មុគស្មាញ និងផ្ដល់សុវត្ថិភាពលើការលេងហ្គេមកាន់តែខ្ពស់ លើ OS Window។
Direct X និងសារៈសំខានរបស់វា
ក្នុងន័យស្រួលយល់ DirectX គឺកម្មវិធីមួយ ដែលផ្ដល់ជា API (Application Programing Interface) ដែលដើរតួយ៉ាងសំខាន់ ក្នុងដំណើរការជាចំនុចកណ្ដាល ដើម្បីសម្របសម្រួលការបញ្ជូនការណែនាំដោយផ្ទាល់ ពីកម្មវិធីទៅផ្នែករឹងនៅក្នុងកុំព្យូទ័រ ឬ GPUs។ មានន័យថា បើគ្មាន Direct X គឺអ្នកមិនអាចធ្វើបញ្ជាទៅលើ Graphic Card បាននោះទេ។
Direct X មានមុខងារដែលអនុញ្ញាតឱ្យហ្គេម "និយាយ" ទៅកាន់ផ្នែករឹងដោយផ្ទាល់ ហើយនេះធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកបង្កើតហ្គេម ក្នុងការផ្តល់នូវការកែប្រែ ដែលប្រសើរឡើងសម្រាប់ការកំណត់រចនាសម្ព័ន្ធក្នុងហ្គេម។
Direct X បង្កើតឡើងដោយក្រុមហ៊ុន Microsoft សម្រាប់ Windows និង Xbox ។ ដូច្នេះ DirectX អាចអនុញ្ញាតឱ្យ Driver របស់ក្រុមហ៊ុន AMD ឬ Nvidia ធ្វើការគ្រប់យ៉ាង ដោយមិនគិតពីប្រភេទនៃ Graphic Card ដែលអ្នកប្រើ។ APIs ក៏មានមុខងារដើម្បីបង្កើនល្បឿនផ្នែករឹង(Hardware) ផងដែរ។
ជំនាន់ចុងក្រោយរបស់ Direct X
កំណែចុងក្រោយបំផុតរបស់ DirectX គឺ DirectX 12 Ultimate ដែលដំណើរការនៅលើ Windows 10, Windows 11, និង Xbox Series X/S ដោយមានការបន្ថែមមុខងារ នៃការតាមដានកាំរស្មី (Ray Tracing )។ ថ្មីៗនេះ ក៏មានការលេចលឺពី Direct X 13 ផងដែរ ។ ទោះជាយ៉ាងនេះក្ដី ហ្គេមមួយចំនួននៅប្រើជាមួយ DirectX 11 ដូចជា Fortnite ។
ការតំឡើង Direct X
តាមពិតទៅ អ្នកមិនចាំបាច់ដំឡើង Direct X នោះទេ ដោយវាមានភ្ជាប់ជាមួយកម្មវិធី Window ស្រាប់តែម្ដង។ តែតម្រូវឲ្យអ្នកធ្វើការ Update ដែលភ្ជាប់ជាមួយប្រព័ន្ធ Window System Update ស្រាប់។