បច្ចេកវិទ្យា៖ ក្នុងពេលនៃការសរសេរអត្ថបទនេះ នៅប្រទេសកម្ពុជា មិនទាន់មានស្ថានិ៍យ 5G សម្រាប់អតិថិជននោះទេ ខណៈដែលឧបករណ៍ទំនើបជាច្រើនដូចជាទូរស័ព្ទដៃ មានប្រព័ន្ធ5G រួចទៅហើយ ដូច្នេះលោកអ្នកមិនទាន់អាចមានបទពិសោធន៍ដឹងពីល្បឿននៃការប្រើប្រាស់វានោះទេ។ តែយើងសូមណែនាំពី ប្រព័ន្ធនេះដោយខ្លីខាងក្រោម៖

១. អ្វីទៅ គឺជា 5G?

5G គឺជាបច្ចេកវិទ្យាឥតខ្សែជំនាន់ទី5 បន្ទាប់ពី 4G។ វាអាចផ្តល់នូវល្បឿនកាន់តែខ្ពស់ ភាពយឺតយ៉ាវកាន់តែទាប ភាពជឿជាក់កាន់តែច្រើន និងសមត្ថភាពធំជាងបណ្តាញ 4G LTE ។

២. នរណាជាអ្នកបង្កើត 5G?

គ្មានក្រុមហ៊ុនណាមួយ ឬបុគ្គលណាម្នាក់ជាម្ចាស់ 5G នោះទេ ប៉ុន្តែមានក្រុមហ៊ុនជាច្រើននៅក្នុងប្រព័ន្ធអេកូនៃបណ្ដាញចល័ត ដែលបានរួមចំណែកក្នុងការនាំយក 5G ឲ្យមានជារូបរាង។

៣. ល្បឿនរបស់ 5G កម្រិតណា?

និយាយពីល្បឿន ច្បាស់ណាស់ 5G លឿនជាង 4G LTE ប៉ុន្តែក្នុងទំហំបែបណា? ពិតណាស់គឺថា ល្បឿន 5G ដែលអ្នកទទួលបាន នឹងអាស្រ័យលើកត្តាជាច្រើន រួមទាំងកន្លែងដែលអ្នកនៅ, ឧបករណ៍នៃបណ្តាញ 5G ដែលតំឡើង, តើមានមនុស្សប៉ុន្មាននាក់ទៀតកំពុងភ្ជាប់, និងឧបករណ៍ 5G អ្វី(អាចជាទូរស័ព្ទ) ដែលអ្នកប្រើ។

ចំនុចសំខាន់ជារួមពីល្បឿនរបស់5G៖ ល្បឿនទាញយកជាអតិបរមា មានចាប់ពី 1Gbps ដល់ 10Gbps (4G មានល្បឿនជាមធ្យម ត្រឹមតែ 15Mbps-50Mbps និងលឿនបំផុតអាចដល់ 1Gbps) ហើយភាពយឺតយ៉ាវ( Latency) ឬពេលវេលាដែលវាត្រូវការ ក្នុងការបញ្ជូនទិន្នន័យអាចថយចុះ ក្នុងចន្លោះ 4ms (មិល្លីវិនាទី) ទៅ 1ms

ជាការពិតណាស់ ល្បឿនទាញយកខុសគ្នាច្រើនអាស្រ័យលើប្រភេទនៃ 5G ដែលអ្នកបានភ្ជាប់។ ដែលត្រូវបានបង្កើតចេញជាក្រុមប្រេកង់ទាប មធ្យម និងខ្ពស់។ 

ប្រេកង់ម្រិតទាប ដែលជារឿយៗហៅថា Sub-6 អាចធ្វើដំណើរបានឆ្ងាយ និងជ្រៀតចូលឧបសគ្គ ប៉ុន្តែវាផ្តល់ល្បឿនទាញយកយឺតជាង។ ផ្ទុយពីនេះ គឺជាការពិតសម្រាប់វិសាលគម mmWave កម្រិតខ្ពស់ — អ្នកនឹងទទួលបានល្បឿនទាញយកលឿន ប៉ុន្តែរលកវិទ្យុមិនអាចធ្វើដំណើរឆ្ងាយ ឬឆ្លងកាត់ឧបសគ្គបានទេ។

៤. ស្ដង់ដារបង្កើតឡើងដោយក្រុម 3GPP

តាមស្តង់ដារសម្រាប់បច្ចេកវិទ្យាទូរគមនាគមន៍ ដែលត្រូវបានបង្កើតឡើងដោយ 3GPP យើងសូមសង្ខេបទូទៅនៃល្បឿន 5G ៖

អត្រាទិន្នន័យខ្ពស់បំផុត៖ 5G ផ្តល់ការបញ្ជូនទិន្នន័យ កាន់តែលឿន។ អត្រាបញ្ជូនទិន្នន័យខ្ពស់បំផុត អាចឈានដល់ 20Gbps( ទាញយក) និង 10Gbps (បញ្ជូន) ក្នុងមួយស្ថានីយ៍ នេះបើតាមស្ដង់ដារនៃការផលិត។ នោះមិនមែនជាល្បឿនដែលអ្នកធ្លាប់ជួបជាមួយ 5G លុះត្រាតែអ្នកមានការតភ្ជាប់ជាក់លាក់ ព្រោះទីតាំងមួយ ល្បឿនត្រូវបានចែករំលែក ដោយអ្នកប្រើប្រាស់ទាំងអស់ នៅលើផ្ទៃនៃការប្រើប្រាស់រួមគ្នាមួយ ។

ល្បឿនពិតរបស់ 5G ក្នុងពិភពលោក ៖ ខណៈពេលដែលអត្រាទិន្នន័យខ្ពស់បំផុត ស្តាប់ទៅគួរឱ្យចាប់អារម្មណ៍ ល្បឿនជាក់ស្តែងនឹងខុសគ្នាពីស្តង់ដារនេះ។ ល្បឿន 5G ដែលត្រូវបានសាកល្បង ប្រែប្រួលពី 50Mbps ទៅច្រើនជាង 1 Gbps ប៉ុណ្ណោះ។

ភាពយឺតយ៉ាវ Latency ៖ ភាពយឺតយ៉ាវ ពេលវេលាដែលវាត្រូវការទិន្នន័យ ដើម្បីធ្វើដំណើរពីចំណុចមួយទៅចំណុចមួយទៀត គួរតែនៅ 4 មិល្លីវិនាទី ក្នុងស្ថានភាពទូទៅ ហើយនៅករណីពិសេសបំផុតនៅ ត្រឹម1មិល្លីវិនាទី ក្នុងករណីល្បឿនល្អបំផុត។

ប្រសិទ្ធភាព៖ ផ្ទៃនៃរលកសញ្ញា ផ្ដល់ប្រសិទ្ធភាពលើការសន្សំថាមពល  ហើយប្រើថាមពលទាប នៅពេលដែលមិនមានការភ្ជាប់។ តាមឧត្ដមគតិ វិទ្យុគួរតែអាចប្តូរទៅជាស្ថានភាពថាមពលទាបក្នុងរយៈពេល 10 មីលីវិនាទី នៅពេលមិនប្រើ។

ប្រសិទ្ធភាព Spectral៖ ប្រសិទ្ធភាព Spectral គឺ "ការប្រើប្រាស់វិសាលគម ឬកម្រិតបញ្ជូនឱ្យកាន់តែប្រសើរឡើង ។" 5G គួរតែកែលម្អប្រសិទ្ធភាពវិសាលគមនៅលើ LTE នៅ 30bits/Hz downlink និង 15 bits/Hz uplink។

ភាពចល័ត៖ ជាមួយនឹងស្ថានីយ៍ 5G អាចផ្ដល់រលកសញ្ញា ក្នុងចន្លោះពី 0 ទៅ 310 ម៉ាយក្នុងមួយម៉ោង។ នេះមានន័យថាស្ថានីយ៍មួយ អាចដំណើរការបាន ទោះបីជាមានការចល័តអង់តែនក៏ដោយ។ នោះជាភាពងាយស្រួលសម្រាប់បណ្តាញ LTE។

ដង់ស៊ីតេនៃការតភ្ជាប់ Capacity៖ 5G គាំទ្រឧបករណ៍ភ្ជាប់ជាច្រើនទៀតជាង 4G LTE ។ ស្ដង់ដារចែងថា 5G អាចទ្រទ្រង់ឧបករណ៍ភ្ជាប់បាន 1លានគ្រឿង ក្នុងមួយគីឡូម៉ែត្រការ៉េ។