បច្ចេកវិទ្យា៖ កម្មវិធី តេលេក្រាម (Telegram) កំពុងទទួលបានការពេញនិយមពីអ្នកប្រើប្រាស់ ដោយហេតុផលសុវត្ថិភាពដល់ទៅ២ជាន់ ( 2 Layers Encryption) ងាយប្រើ និងមិនមានការផ្សាយពាណិជ្ជកម្ម។

ភាពងាយស្រួលនេះ បានធ្វើឲ្យអ្នកប្រើ Telegram មួយចំនួន ក៏មិនសូវបានចាប់អារម្មណ៍ជាមួយសុវត្ថិភាពនៃការប្រើប្រាស់នោះទេ ដែលពេលខ្លះភាគីម្ខាងទៀតកំពុងតែបើក Telegram របស់អ្នកផងក៏មិនដឹង ជាពិសេសកង្វះចន្លោះនេះ កើតឡើងនៅពេលដែល អ្នកប្រើបង្ហាញកូដសំងាត់ដល់អ្នកដទៃដោយមិនដឹងខ្លួន តាមរយៈវិធីសាស្រ្ដឆបោកផ្សេងៗ។

ដើម្បីដោះស្រាយកង្វល់នេះ  យើងខ្ញុំសូមបង្ហាញឲ្យ លោកអ្នកត្រួតពិនិត្យតាមចំនុចខាងក្រោម៖

  • បើកកម្មវិធី Telegram របស់អ្នក
  • សូមចុចចូល​ “Settings
  • ចូលមើលពាក្យថា “Devices”។ *កន្លែងនេះ បើសិនខាងចុង Devices (ឧបករណ៍ដែលប្រើ) បង្ហាញលេខ 4 (ដូចក្នុងរូបខាងក្រោម)មានន័យថា Telegram របស់អ្នកធ្លាប់បានប្រើលើឧបករណ៍ចំនួន 4 ខុសគ្នា។ ហើយមើលថា ឧបករណ៍មួយណាកំពុងបើក វានឹងបង្ហាញថា“Online” ។

ករណីដែលលោកអ្នកមិនស្គាល់ឬមិនធ្លាប់ប្រើ Telegram នៅកន្លែងផ្សេង ក្រៅពីទូរស័ព្ទរបស់អ្នក សូមធ្វើតាមការណែនាំខាងក្រោមដើម្បីសុវត្ថិភាពនោះគឺ សូមចុចលើ “Terminate all other sessions” មានន័យថា លុបចោលការប្រើប្រាស់កន្លងមក (ឧបករណ៍ផ្សេងទៀត) នោះជាការស្រេច (បង្ហាញក្នុងរូប)៕ 

ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន សូមត្រួតពិនិត្យចំនុចនេះឲ្យបានជាប្រចាំ ក្រោយប្រគល់ទូរស័ព្ទទៅនរណាម្នាក់កាន់ ក្នុងរយៈពេលយូរ ពេលអ្នកមិនបាននៅក្បែរ។

សូមមើលរូបភាពនៃការដោះស្រាយ តាមឧទាហរណ៍ ក្នុងរូបភាពខាងក្រោម៖