សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ធុង​បរិស្ថាន​ ឬ​ Eco Bin ជា​សមិទ្ធផល​​​​​​​​មួយ​ នៃ​សិប្បកម្ម​ធុង​បរិស្ថាន របស់​លោក​ស្រី សឿង សុថារី ដែល​មាន​ទិស​ដៅ​​​​បំផុស​គំនិត​​ប្រជាពលរដ្ឋ ​​ឱ្យ​យល់​​ដឹង និង​ចូល​រួម​ស្រលាញ់​ការពារ​បរិស្ថាន​​រស់​នៅ​ គ្រប់​ទី​កន្លែង​។ តាម​​រយៈ​ធុង​បរិស្ថាន​នេះបាន​​​ផ្តល់​ជា​ប្រយោជន៍​ច្រើន​​ដល់​សង្គម​​កម្ពុជា​ ដោយ​សារ​គុណ​សម្បតិ្ត​​​សំខាន់​ៗ​​ដូច​ជា​៖

  • កាត់​បន្ថយ​ការ​ប៉ះពាល់​ដល់​បរិស្ថាន ដោយ​សារ​កាក​សំណល់​​សំបក​កង់​រថយន្ត​ ចាស់​ៗ​កែ​ច្នៃ​ឱ្យ​ក្លាយ​​ទៅ​ជា​ផលិតផល​​ដែល​មាន​គុណ​ភាព​ខ្ពស់​ ក្នុង​ការ​ការពារ​បរិស្ថាន​។

  • បាន​ជួយ​ដល់​សហគមន៍​​ក្រី​ក្រ កុមារ​ និង​មនុស្ស​ចាស់​ជរា​តាម​រយៈ​ការ​បរិច្ចាគ​ថវិកា​​ពី​សិប្បកម្ម​។

  • ជួយ​លើក​កម្ពស់​​ផលិត​ផល ក្នុង​ស្រុក​ ឱ្យ​មាន​តម្លៃ​ និង​មាន​ទី​ផ្សារ​។

  • បង្កើត​ឱកាស​ការងារ​ ដល់​ប្រជាពលរដ្ឋ​ ដែល​ពិបាក​ក្នុង​ការ​ស្វែង​រក​ការងារ​ធ្វើ​។

សម្រាប់​​ប្រិយ​មិត្ត​ដែល​មាន​បំណង​ចង់​​ជាវ​​​ធុង​បរិស្ថាន​ សម្រាប់​ដាក់​តាម​គេហដ្ឋាន ឬ​ស្ថាប័ន ក្រុមហ៊ុនឬ​ចង់​​ធ្វើ​គម្រោង​ CSR(Corporate Social Responsibility) ជា​អំណោយ​សប្បុរសធម៌​​ដល់ ​សង្គម​ក្នុង​កិច្ច​ការ​​អនាម័យ​បរិស្ថាន តាម​រយៈ​ការ​ជ្រើស​រើស​​ធុង​ប្រភេទ​នេះជា​ជម្រើស​​ល្អ​មួយ​​។ បើ​តាម​ការ​លើក​ឡើង​របស់​លោក​ស្រីសុថារី ​ម្ចាស់​សិប្បកម្ម​ខាង​លើ​ បាន​ឱ្យ​ដឹង​ថាសម្រាប់​ការ​ចូល​រួម​ទិញ​ធុង​​បរិស្ថាន​មួយ គឺ​បាន​​​ជួយ​ទៅ​ដល់​​ការងារ​ផលិត​ករ​ខ្មែរ និង​ផលិត​ផល​ដោយ​ដៃ​ខ្មែរ​នេះ ​​ឱ្យ​មាន​តម្លៃ​លើ​ទី​ផ្សារ​ផង​ដែរ។​​

ចំពោះ​​​លក្ខណៈ​ពិសេស​​របស់​ធុង​បរិស្ថា​ន​នេះ​គឺ​វា​ធន់​នឹង​កម្តៅ​ថ្ងៃ​ភ្លៀង និង​​​​ជាប់​បាន​យូរ​ហើយ​​ធុង​មាន​ជើង​ទម្រនិង​គំរប ការពារ​ក្លិន​មិន​ល្អ​​រក្សា​អនាម័យ​​បាន​យ៉ាង​ល្អ​។ សម្រាប់​ធុង​បរិស្ថានមាន​ទំហំ​​ពីរ​ខ្នាតសម្រាប់​យក​ទៅ​ប្រើ​ប្រាស់គឺ៖

***ទំហំ​ខ្នាត​មុខ​កាត់​៤​តឹក​ (ពណ៌ខ្មៅ និង​មានពណ៌​​ផ្សេង​ៗ​ទៀត​​)

​​​​​​​​​​​***ទំហំ​ខ្នាត​​មុខ​កាត់៥​តឹក (ពណ៌​ខ្មៅ និង​មានពណ៌​​ផ្សេង​ៗ​ទៀត)

សម្រាប់​ការ​បញ្ជា​ទិញ ធុង​បរិស្ថាន​ ​ទៅ​ដាក់​តាម​គេហដ្ឋាន ឬ​ស្ថាប័ន គឺ​អាច​ទំនាក់​ទំនង​​តាម​រយៈ​អាសយដ្ឋានផ្ទះ​លេខ41 ផ្លូវ​លេខ​351 សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ​ឬ ​តាម​​ទូរសព្ទ​លេខ ០៧៧ ២២២៥៥២/ ០៨៧២២២ ៥៥២ និង​តាម​ទំព័រ​ Facebook (Facebook.com/Eco Bin168 និង​ Email:[email protected]