សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

អ្វី​ដែល​យើង​មាន​នៅ​ថ្ងៃ​នេះគឺ​ជា​មូលដ្ឋាន​ដែល​យើង​អាច​ប្រើ​ប្រាស់​សម្រាប់​ផ្លូវ​​​ទៅ​រក​ទី​ដៅ​ដែល​យើង​ប៉ង​ទុក​មិន​ថា​ថ្ងៃ​ស្អែក ថ្ងៃ​ក្រោយឆ្នាំ​ក្រោយ​​នោះ​ទេ។ ដូច​នេះ​ការ​រីករាយ​នូវ​អ្វី​ដែល​អ្នក​កំពុង​មាន ហើយ​យក​វា​ជា​ស្ពាន​ត​ទៅ​ដល់​គោល​ដៅដូច​នេះ​​សកម្មភាព​ពី​មួយ​ថ្ងៃ​ៗគឺ​ជា​កម្លាំង​មួយ​​​ឱ្យ​យើង​បាន​​ទៅ​ជួប​ទី​ដៅ​នោះ។ ដូច​នេះការ​ជម្រុញ​ចិត្ត​ប្រចាំ​ថ្ងៃ​គឺ​ជា​រឿង​ដែល​គួរ​គប្បី​មាន​សម្រាប់​​វាតាម​បទ​ពិសោធ​ខាង​ក្រោម​នេះអ្នក​អាច​យក​ទៅ​ជា​ការ​វិភាគ​សម្រាប់​សកម្មភាព​ប្រចាំ​ថ្ងៃ​អ្នក​បាន​៖​

.ចេញ​ក្រៅ​បន្តិច

យើង​ប្រាកដ​ជា​ដឹង​ហើយ​ថាការ​ទៅ​ទី​កន្លែង​ធម្មជាតិឬ​កន្លែង​ខ្យល់​អាកាស​បរិសុទ្ធ​​នឹង​​កាត់​បន្ថយ​នូ​វ​អារម្មណ៍​តាន​តឹង​និង​បាន​​មក​វិញ​នូវ​អារម្មណ៍​ស្រស់​ស្រាយអារម្មណ៍​ផ្ចិត​ផ្ចង់​មក​វិញ ​ហើយ​នេះ​ត្រូវ​បាន​ការ​ស្រាវជ្រាវ​ជា​ច្រើន​ក៏​លើក​បង្ហាញ​ពី​លទ្ធផល​ដូច​នេះ​ផង​ដែរ។ ដូច្នេះ ការ​ចំណាយ​ពេល​បន្តិច​អាច​ទៅ​កន្លែង​ណា​ដែល​ស្រស់​ស្រាយ​សម្រាប់​អ្នកជា​រឿង​ល្អ​ដែល​អ្នក​អាច​ធ្វើ​បាន​សម្រាប់​នាំ​យក​ភាព​​សកម្ម​​មក​ផងនិង​សុខភាព​ផ្លូវ​កាយ​និង​ចិត្ត​ផង​។

.កំណត់​ឱ្យ​មាន​​ពេល​បន្តិច​សម្រាប់​ហាត់​ប្រាណ

មិន​ថា​ការ​ហាត់​យ៉ូ​ហ្គាការ​លោត​រត់​១០​នាទី ឬ​មួយ​សូម្បី​ការ​ឡើង​ជណ្តើរ​ចុះ​ឡើង​នៅ​កន្លែង​ធ្វើ​ការក៏​នឹង​ធ្វើ​ឱ្យ​អារម្មណ៍​អ្នក​បាន​ប្រសើរជា​ភាព​សកម្ម​ផង​ដែរ​។ សកម្ម​ភាព​​នៃ​លំហាត់​ប្រាណជា​កាយ​វិការ​ល្អ​សម្រាប់​យើង​ទាំង​រាង​កាយនិង​​មាន​ទំនាក់​ទំនង​ល្អ​សម្រាប់​សុខភាព​ផ្លូវ​ចិត្ត​ផង​ដែរ។​

.ទទួល​វីតាមីន​D ពី​ពន្លឺ​ព្រះ​អាទិត្យ

​​ពន្លឺ​ព្រះ​អាទិត្យ​នៅ​ពេល​ព្រឹកឬ​ពេល​ល្ងាច​និង​​ផ្តល់​ឱ្យ​អ្នក​នូវ​ថាម​ពល​​ពី​ធម្មជាតិ​នាំ​ឱ្យ​យើង​មាន​ភាព​ស្រស់​ស្រាយអារម្មណ៍​ស្ងប់​ល្អ​នឹង​ធម្មជាតិ​ និង​បម្លែង​ជា​ភាព​សកម្ម​សម្រាប់​អ្នក។ មាន​ពេល​ អាច​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លះនឹង​នាំ​មក​ជា​ប្រយោជន៍​​ដល់​រាង​កាយ​យើង​មាំ​មួននិង​​អារម្មណ៍​បាន​ប្រសើរ​។

.សម្លៀក​បំពាក់​ស្អាត​សមរម្យ​

មុន​ពេល​ចេញ​ទៅ​បំពេញ​ការងារអ្នក​បាន​ត្រៀម​ស្រេច​នូវ​សម្លៀក​បំពាក់​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដូច​នេះ​វា​ជា​ចំណុច​ពិសេស​មួយ​សម្រាប់​អ្នក​ចេញ​ទៅ​ប្រកប​ការងារ​ដោយ​​ទំនុក​ចិត្ត ដោយ​ទិសដៅ​ថា​អ្នក​នឹង​ត្រូវ​ធ្វើ​​អ្វី​នៅ​ថ្ងៃ​នេះបេសសកកម្ម​អ្វី​នៅ​ថ្ងៃ​នេះ​។ សម្លៀក​បំពាក់​ស្អាត​សមរម្យ​ត្រូវ​តាម​ពេល​វេលា​ ទី​កន្លែងនឹង​ជា​ចំណែក​នៃ​ភាព​សកម្ម​ទៅ​លើ​កិច្ច​ការងារ​នោះ​។

៥.មាន​Quote ប្រចាំ​ថ្ងៃ

មែន​ហើយអ្នក​អាច​មាន​សំណេរ​ Quoteមួយ​ប្រចាំ​ថ្ងៃ​​ជា​ការ​លើក​ទឹក​ចិត្តជម្រុញ​ចិត្តថា​អ្នក​នឹង​ធ្វើ​កិច្ច​ការ​ឱ្យ​បាន​ប្រសើរ​ជោគ​ជ័យ​នៅ​ថ្ងៃ​នេះ។ មិន​តែ​ប៉ុណ្ណោះ​យើង​ក៏​អាច​​មាន​ពេល​​១០​ទៅ​១៥​នាទី​សម្រាប់​​ឱ្យ​ចំណេះ​ដឹង​ពី​ក្នុង​សៀវភៅ​ចូល​ទៅ​ខ្លួន​យើង​តាម​រយៈ​ការ​អាន​​នេះ​ដែល​នឹង​ជម្រុញ​ចិត្ត​យើង​បាន​ល្អ​។ យើង​អាច​ជ្រើស​យក​សៀវភៅ​​តាម​ចំណូល​ចិត្ត​យើង​មក​អានមិន​ថា​ជា​សៀវភៅ​ចំណេះដឹងសៀវភៅ​ពី​ការ​រក​ស៊ី ឬ​សៀវភៅ​ជម្រុញ​ចិត្តសុទ្ធ​សឹង​តែ​ជា​ប្រភព​ចំណេះ​ល្អ​ៗ ដែល​អ្នក​អាច​វិភាគនិង​ជម្រុញ​ចិត្ត​សម្រាប់​ត​តាំង​ថ្ងៃ​ថ្មី​​ដែល​ជា​អំណោយ​ធម្មជាតិ​នេះ​៕