Image

ការមានអារម្មណ៍ពេញចិត្តនឹងរាងកាយខ្លួនឯងពុំមែនជារឿងងាយស្រួលប៉ុន្មានទេសម្រាប់មនុស្សយើងភាគច្រើន​ដោយហេតុថាចំណុចខ្លះពីធម្មជាតិ យើងច្រើនប្រៀបធៀបទៅនឹងរាងកាយណាមួយ។ តែយ៉ាងណា សភាពនៃធម្មជាតិគឺមានភាពខុសប្លែកៗពីគ្នា។ ហើយយ៉ាងណាមិញជាវិធីលើកទឹកចិត្តឱ្យមានការពេញចិត្តនឹងរូបរាងកាយខ្លួនឯង ហើយអាចអភិវឌ្ឍខ្លួនទៅរករាងកាយដែលមានសុខភាពល្អប្រសើរ នោះចំណុចខ្លះៗត្រូវបានលើកជាបទពិសោធដូចខាងក្រោម៖

. សម្គាល់ពីអ្វីដែលអ្នកគិតមិនល្អ មានពេលផ្តោតនិងកែលម្អម្តងបន្តិចៗ

ឧទាហរណ៍ពេលមួយ អ្នកឃើញរាងកាយអ្នកម៉ូដែលនៅលើបណ្តាញសង្គមដែលមានភាពទាក់ទាញ ហេតុដូច្នេះ អ្នកច្រើនគិតថាគួរតែមានរាងដូចនេះ ប៉ុន្តែការពិតគឺមនុស្សក្នុងសង្គមទូទៅគឺមានរូបរាងខុសៗគ្នា។ ពេលខ្លះអ្នកមានសម្ពាធផងដែរ នៅពេលមានការប្រៀបធៀបនឹងខ្លួនឯង។ ជំនួសវិញឱ្យការគិតមិនល្អដូចនេះអ្នកអាចពិនិត្យមើលថា តើចំណុចពិសេសណាខ្លះ ដែលរាងកាយអាចធ្វើបាន ដូចជាសមត្ថភាពការងារជំនាញប្រចាំថ្ងៃការលេងកីឡា និងសកម្មភាពផ្សេងៗជាដើម។ បន្ថែមពីនោះអ្នកក៏នៅតែអាចពិភាក្សានឹងសមាជិកគ្រួសារ មិត្តភក្តិឬអ្នកជំនាញដែលអាចជួយអ្នកហ្វឹកហាត់ ឱ្យមានកាយសម្បទារឹងមាំបានផងដែរ ដែលវាត្រូវការពេលវេលា។

២​. រក Style ណាមួយដែលស័ក្តិសមនឹងអ្នក  

ប្រភេទ Fashionខ្លះធ្វើឱ្យអ្នកមានអារម្មណ៍ពិបាក ព្រោះត្រូវស្លៀកពាក់ឱ្យស្របទៅនឹងលំនាំនោះតែយ៉ាងណា ដោយសារមនុស្សយើងមានមាឌធំ តូច ខ្ពស់ ទាប ជាធម្មជាតិ ដូចនេះការរើស Style ស័ក្តិសមសម្រាប់រូបរាងកាយ ឱ្យមានភាពងាយស្រួលគឺអ្នកនឹងមានអារម្មណ៍ស្រស់ស្រាយឡើងវិញ។ រកមើលប្រភេទ Style លើផេកឬមួយ Instagram ដែលមានរូបរាងប្រហាក់ប្រហែលអ្នកហើយពេញចិត្តនឹងបែបផែននោះ អីចឹងម៉េចមិនសាកល្បងទៅ?

. របបអាហារដែលជួយរាងកាយ

ជំនួសវិញឱ្យការព្រួយបារម្ភពីកាល់ឡូរីដែលអ្នកញ៉ាំ ហេតុដូចម្តេចអ្នកមិនសាកផ្តើមសម្គាល់មើលអាហារណាខ្លះដែលជួយអ្នកឱ្យមានសុខភាពល្អនិងថាមពល? អ្នកអាចជ្រើសរកមើលអាហារណាដែលល្អដល់សុខភាពញ៉ាំក្នុងកម្រិតសមស្របសម្រាប់រាងកាយ ហើយទន្ទឹមនឹងនោះ គឺផ្តើមកាត់បន្ថយអាហារណាដែលធ្វើឱ្យអ្នកឆាប់ហត់ដូចជាពពួកស្ករ ឬជាតិខ្លាញ់ច្រើនជាដើម។

. គ្រួសារ មិត្តភក្តិ ឬនរណាម្នាក់ដែលអាចជួយអ្នកក្នុងរឿងនេះ

ទំនាក់ទំនងក៏មានឥទ្ធិពលផងដែរសម្រាប់ការពេញចិត្តនឹងរូបរាងខ្លួនអ្នក។ ឧទាហរណ៍ នៅក្បែរអ្នកដែលធ្វើឱ្យមានអារម្មណ៍មិនល្អលើរូបរាងកាយអ្នក និងមួយទៀតនៅក្បែរអ្នកដែលជម្រុញទឹកចិត្តអ្នកឱ្យមានទំនុកចិត្តលើខ្លួនឯងអំពីរូបរាងដែលអ្នកមាន។ ត្រឡប់មកវិញ គឺប្រាកដជានៅក្បែរអ្នកដែលគំនិតវិជ្ជមានទៅលើមនុស្សគ្រប់គ្នាហើយបន្ទាប់មកអ្នកអាចចាំថា អ្នកមិនមែនល្អ ឬមិនល្អដោយសាររូបរាងអ្នកទេគឺសុខភាពទៅវិញទេដែលសំខាន់សម្រាប់មនុស្សគ្រប់គ្នា។ ហើយអ្នកនៅតែអាចអភិវឌ្ឍកែប្រែលើចំណុចដែលអ្នកអាចធ្វើបានទៅលើរាងកាយដូចជាហ្វឹកហាត់ និងលំហាត់ប្រាណដើម្បីសុខភាពល្អមាំមួន ហើយអ្នកអាចមានអ្នកណែនាំណាម្នាក់ដែលអាចជួយអ្នកក្នុងរឿងនេះបាន មិនថាមិត្តភក្តិ ឬអ្នកជំនាញជាដើម៕ 

Image