សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

សកម្មភាព​​ឆ្គាំ​ឆ្គង​ខ្លះឬ​ជា​កំហុស​​​ពី​អ្នក​ដទៃ ដូច​ជា​មិនសប្បាយ​ចិត្ត ឬ​ខឹង​ក្រេវ​ក្រោធ​ ការ​ទាម​ទារ​ ​មក​លើ​​យើង​អាច​មក​ពី​ឥទ្ធិពល​​កត្តា​ផ្សេង​ៗ​​មក​លើ​គេ​។ ដូច​នេះ ការ​មាន​ពេល​ពិចារណា​ជា​រឿង​សម​ហេតុ​ផល​មួយដែល​យើង​អាច​ធ្វើជា​ជាង​ការ​​ប្រតិកម្ម​តប​​ដោយ​មិន​​បាន​ដឹង​រឿង​​គ្រប់ ឬ​មួយ​មើល​តែ​មួយ​ជ្រុង​នៃ​រឿង(តែ​រឿង​ល្អ ឬ​រឿង​មិន​ល្អ)។ ជា​បទ​ពិសោធ ហេតុ​ផល​បី​ខាង​ក្រោម​នេះត្រូវ​បាន​ កញ្ញា Gwen Yi Wong ជា​ស្ថាបនិក​​​ក្រុម​ហ៊ុន​​ប្រឹក្សា និង​បណ្តុះ​បណ្តាល​​អប់​រំ​ផ្នែក​ចិត្ត​​សាស្រ្ត​​Tribeless ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​​ម៉ាឡេស៊ី​បាន​លើក​ឡើង​សម្រាប់​ការ​ស្វែង​យល់​នូវ​បញ្ហា​ខ្លះ​ក្នុង​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ​​៖

. បង្ហាញ​​ដល់​ពួក​គេ​ថាអ្នក​ពិត​ជា​​យក​ចិត្ត​ទុក​ដាក់​ស្តាប់​នូវ​អ្វី​ដែល​ពួ​ក​គេ​កំពុង​​ជួប​ប្រឈម

ការ​ទទួល​ដឹង​​ និង​យល់​​នៅ​ពេល​​មនុស្ស​ម្នាក់​ទៀត​មាន​អារម្មណ៍​​ម៉ួ​ហ្មង​ មិន​សប្បាយ​ចិត្ត​ អ្នក​អាច​​ចំណាយ​ពេល​យក​ចិត្ត​ទុក​ដាក់​ស្តាប់​បន្តិច​ នូវ​អ្វី​ដែល​ពួក​គេ​បាន​ជួប​ប្រទះ​។ អាច​​ចាប់​ផ្តើម​ចេញ​ពី​​ឃ្លា"តើ​អ្នក​មិន​អី​ទេ?”ឬ​"អ្នក​​មើល​ទៅ​​ដូច​ជា​បារម្ភ​ពី​រឿង​អ្វី​មួយតើ​មាន​បញ្ហា​អ្វី​ឬ​អត់​?” ហើយ​អ្វី​បន្ទាប់​មក​ទៀត​នោះគឺ​អ្នក​​គួរ​ស្តាប់​នូវ​អ្វី​ដែល​ពួក​គេ​​និយាយដោយ​ពុំ​មាន​ការ​និយាយ​​លើក​ទឹក​ចិត្ត ឬ​ប្រាប់​​យោបល់​ពួក​គេ​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ​នោះ​ទេ ប៉ុន្តែ​ជា​ការ​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ទៅ​វិញ​។

Image

កញ្ញា Gwen Yi Wong 

.ស្នើ​សុំ​ពី​ពួក​គេ"តើ​​អ្នក​អាច​ឱ្យ​ខ្ញុំ​ដឹង​ពី​បញ្ហា​នោះ​ខ្លះ​បាន​ទេ?”

ត្រង់​ឃ្លា​​ទំនាក់​ទំនង​នេះសម្តៅ​ទៅ​លើ​សារ​សន្ទនាដែល​អ្នក​គឺ​មិន​ព្យាយាម​​​លូក​លាន់ ឬ​អន្តរាគមន៍​​ក្នុង​បញ្ហា​ឬ​ជីវិត​គេ​ឡើយ​ប៉ុន្តែ​អ្នក​នៅ​តែ​អាច​ស្តាប់និង​បារម្ភ​ ហើយ​យល់​ពី​ពួក​គេ​។ជា​​ឧទាហរណ៍ មិត្តភក្តិ​ម្នាក់​របស់​អ្នក​រអ៊ូរ​អំពី​បញ្ហា​​​ការ​ងារ​របស់​ពួក​គេអ្នក​អាច​សួរ​ថា"តើ​​​អាច​ប្រាប់​​​ឱ្យ​ខ្ញុំ​យល់​ពី​ហេតុ​អ្វី​​បាន​ជា​បញ្ហា​នោះ​​កើត​ឡើង? ឬ​"តើ​ឯង​គិត​យ៉ាង​​ណា​ចំពោះ​បញ្ហា​នោះ​?”។

.ចែក​រំលែក​នូវ​អ្វី​ដែល​អ្នក​បាន​ស្វែង​យល់

​​​ប្រសិន​បើ​បញ្ហា​នោះ​ទំនង​ពួក​គេ​មិន​អាច​ដោះ​ស្រាយ​បានអ្នក​ក៏​អាច​​ប្រាប់​ពួក​គេ​​នូវ​អ្វី​ដែល​អ្នក​ធ្លាប់​បាន​សង្កេត និង​ស្វែង​យល់​។ អ្នក​អាច​រំលឹក​ពួក​គេ​នូវ​អ្វី​ដែល​ជា​​​ការ​លះ​បង់​ ឬ​សមិទ្ធិផល​របស់​ពួក​គេ​ទៅ​លើ​ការងារ​ដែល​អាច​ជួយ​ពួក​គេនៅ​ពេល​ពួក​គេ​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​ហើយ​គួរ​ចែក​រំលែក​នូវ​ការ​សង្កេត និង​ស្វែង​យល់​របស់​អ្នក​ក្នុង​កម្រិត​មួយ​សម​ល្មមហើយ​​យក​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ពួក​គេ ក៏​ដូច​ជា​បទ​ពិសោធ​ពួក​គេ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នោះ​វិញ​។

ជំនួស​ឱ្យ​ការ​​និយាយអ្នក​អាច​​ឱ្យ​ពួក​គេ​ដឹង​ថាអ្នក​នៅ​​ខាង​ពួក​គេ ចាំ​ស្តាប់ និង​គាំ​ទ្រ​ពួក​គេ​ទៅ​លើ​រឿង​ត្រឹម​ត្រូវ​ហើយ​បើ​ទោះ​ពេល​ខ្លះ​អ្នក​មាន​យោបល់​ល្អ​ៗ ​​ដែល​អាច​ប្រាប់​ទៅ​ពួក​គេតែ​អ្នក​ក៏​អាច​ថ្លឹង​ថ្លែង​​កាលៈ​ទេសៈ​ណា​ដែល​អាច​ប្រើ​ដំបូន្មាន​ទាំង​នោះ​​ជួយ​ដល់​ពួក​គេ​បាន។ បន្ទាប់​ពី​ ការ​ជួយ​ផ្នែក​​ផ្លូវ​ចិត្ត និង​ស្មារតី អ្នក​ក៏​អាច​សម្រេច​ជួយ​ជា​សម្ភារៈជា​ថវិកា​ ឬ​របស់​របរ​​ខ្លះទៅ​តាម​លទ្ធភាព​ដែល​អ្នក​​ធ្វើ​បាន​៕

Image