លោកតា​ ប្រើចាប៉ីដងវែង ដើម្បីប្រគុំ រកថវិការចិញ្ជឹមជីវិត

ចាប៉ីដងវែង ជាឧបករណ៍ភ្លេងបុរាណខ្មែរ កេរ្ដិ៍ដូនតា ដែលគេនិយមប្រើក្នុងពិធីការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរី ហើយភាគច្រើន ក៏មានការសម្ដែងទោល អមនឹងពាក្យកាព្យ។

ដោយឡែក ថ្មីនេះ បើតាមរយៈរូបប៉ុន្មានសន្លឹកចាក់ដោតដល់អារម្មណ៍អ្នកអភិរក្ស កេរ្ដិ៍ដូនតា ដែលឈ្មោះ អាចារ្យធំ បានបង្ហោះនៅក្នុងគណនីរបស់ខ្លួន ដោយបង្ហាញអំពីលោកតាម្នាក់ ដែលមានចាប៉ីដង វែងមួយនៅនឹងដៃ។ 

គាត់បានអង្គុយនៅក្នុងផ្សារ មួយដោយទំនងជាបានលេងចាប៉ីនេះ ដើម្បីស្វែង រកថវិកាខ្លះ ក្នុងការចិញ្ចឹមជិវិត។ ក្នុងនោះដែរ អាចារ្យធំ ក៏បានសរសេរនៅសារខ្លីមួយដែលមាន ន័យថា “ចង្វាក់បែកស្លុយប្រគុំលើឆាក! ចាប៉ីតោកយ៉ាកប្រគុំសុំទាន!”៕