Image

វិធីដោះស្រាយបញ្ហាផ្សេងៗមានច្រើនរបៀបនិងច្រើនដំណាក់អាស្រ័យលើស្ថានភាពបញ្ហាដែលជួប។ នៅក្នុងវិធីដោះស្រាយបញ្ហាតាមបែបសាមញ្ញមួយឈ្មោះថា STEP ក៏ត្រូវបានគេលើកឡើងមកបង្ហាញជាជំនួយសម្រាប់គំនិតដោះស្រាយបញ្ហាជាដំណាក់កាលដូចខាងក្រោម៖

. S (Say the problem)

ចំណុចនេះគឺ អ្នកអាចសម្គាល់មើលអ្វីទៅដែលជាដើមហេតុបង្កជាបញ្ហា។ អ្នកអាចកត់សម្គាល់ទុក និងសរសេរវាឡើងសម្រាប់រកដំណោះស្រាយ។ នៅពេលអ្នកស្គាល់មូលហេតុនៃបញ្ហាច្បាស់ នោះអ្នកនឹងចំណេញពេលវេលា ព្រមទាំងអាចរកដំណោះស្រាយបានយ៉ាងមានប្រសិទ្ធិភាព។

. T (Think of Solutions)

បញ្ហាតែងតែនឹងអាចមានដំណោះស្រាយជាមួយគ្នានោះនៅពេលកត់សម្គាល់បញ្ហារួច អ្នកក៏អាចធ្វើបញ្ជីដំណោះស្រាយតាមរបៀបណាខ្លះដែលអ្នកអាចធ្វើបាន ឬមានលទ្ធភាពដោះស្រាយបាន។ សរសេរចេញនូវដំណោះស្រាយតាមវិធីណាខ្លះដែលអ្នកធ្វើបានឬលទ្ធភាព និងជំនួយនានាដែលអាចទៅដោះស្រាយបញ្ហាទាំងនោះបានទៅក្នុងបញ្ជីដំណោះស្រាយបញ្ហារបស់អ្នក។

. E (Explore Consequences)

មកដល់ចំណុចនេះគឺសម្តៅលើការថ្លឹងថ្លែងទៅលើគុណវិបត្តិ ឬបញ្ហាផ្សេងៗទៀតដែលអាចកើតឡើង នៅពេលអ្នកអនុវត្តដំណោះស្រាយណាមួយក្នុង​បញ្ជី។ បញ្ហាបន្ទាប់បន្សំទាំងនោះវាអាចជា ការចំណាយច្រើន ការស៊ីពេលយូរឬមានប្រសិទ្ធិភាពតិចតួចជាដើម។ ដូច្នេះអ្នកអាចធ្វើបញ្ជីមួយបន្ថែមដើម្បីថ្លឹងថ្លែងពីគុណសម្បត្តិនិងគុណវិបត្តិនៃវិធីដោះស្រាយបញ្ហាមួយៗដែលអ្នកបានសរសេរឡើងនោះ។

. P (Pick the best solution)

ចំណុចចុងក្រោយគឺការជ្រើសរើសជម្រើសដែលប្រសើរបំផុតបន្ទាប់ពីអ្នកបានថ្លឹងថ្លែងរួច។ ដែលជម្រើសគឺមានប្រសិទ្ធិភាព ចំណាយពេល និងថវិកាសមល្មមសម្រាប់ដោះស្រាយបញ្ហាដែលអ្នកប្រឈម។ ហើយអ្នកអាចផ្តោតលើជម្រើសវិធីនោះដោយមានផែនការអនុវត្តវិធីដោះស្រាយដែលអ្នកបានជ្រើសរើសនោះ៕