សូមចុចចូល=>  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

រាជធានីភ្នំពេញ៖ ក្នុងការផ្សាយរបស់ក្រសួងសុខាភិបាល គិតត្រឹម៣ថ្ងៃចុងក្រោយ បានបង្ហាញពីករណីជាសះស្បើយក្នុងបរិមាណដែលមិនធ្លាប់មានកន្លងមក ដោយចំនួនសុរប ដល់៤៩១នាក់ ដែលក្នុងនោះមាន៖

  • ចំនួនអ្នកជាសះស្បើយក្នុងថ្ងៃទី ២មេសា មាន៣២៩នាក់
  • ចំនួនអ្នកជាសះស្បើយក្នុងថ្ងៃទី ៣ មេសា មាន ៦៨នាក់
  • ចំនួនអ្នកជាសះស្បើយក្នុងថ្ងៃទី ៤មេសា ៩៤នាក់
ទោះជាយ៉ាងណាក៏ដោយ ចំនួនអ្នកដែលបន្តឆ្លងក្នុងសហគមន៍២០កុម្ភៈ នៅតែមានជាបន្តបន្ទាប់ ដោយត្រឹមថ្ងៃនេះ មានអ្នកកំពុងសម្រាកព្យាបាលចំនួនសរុប ៩៧៩នាក់ទៀត។

ដោយឡែកសម្រាប់រាជធានីភ្នំពេញ ចំនួនអ្នកឆ្លងកូវីដ១៩ ក្នុង ២ថ្ងៃចុងក្រោយកើន៣១នាក់ទៀត និងអ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺទីតាំងឆ្លងស្ថិតក្នុងផ្សារអូរឬស្សី។ សូមជម្រាបជូនឡើងវិញដែរថា រាជធានីភ្នំពេញបានដាក់ចេញវិធានការ ៨យប់-៥ព្រឹក កាលពីថ្ងៃទី១មេសា។ 

ចំនួនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ទូ​ទាំងប្រទេស ពីក្រសួងសុខាភិបាល ចាក់បាន៤១៨ ៥៦៤នាក់ និងក្រសួងការពារជាតិ ចាក់បាន ១៦៣ ០២៧នាក់ សរុបទូទាំងប្រទេស ៥៨១៥៩១នាក់។ 

ករណីស្លាប់ដោយសារកូវីដ១៩នៅកម្ពុជា មានចំនួនសរុប២១នាក់ហើយ ដែលក្នុងនោះមានជនជាតិខ្មែរ ១៨នាក់ ជនជាតិកូរ៉េម្នាក់ និងជនជាតិចិន២នាក់៕