ខេត្តកំពង់ស្ពឺ៖ ផ្លូវបេតុងដែលឧបត្ថមដោយក្រុមហ៊ុន Galaxy Navatra របស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានបើកការដ្ឋានសាងសង់ ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក វ៉ីសំណាង អភិបាលខេត្តកំពង់ស្ពឺ ។
លោក ចែម ភឺនរីមវុទ្ធី អភិបាលស្រុកគងពិសី បានឲ្យដឹងថា ដែលផ្លូវមានប្រវែង ៣៣០០ម៉ែត្រ ទទឹង៨ម៉ែត្រធ្វើពីបេតុង បានតភ្ជាប់ពីផ្លូវជាតិលេខ៣ ឆ្លងកាត់ភូមិចំនួន៤ ស្ថិតក្នុងឃុំព្រះនិព្ធាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលអាចចំណាយទឹកប្រាក់សរុបប្រម៉ាណជាង ៩០ម៉ឺនដុល្លារក្នុងការសាងសង់។
លោក វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ បានថ្លែង ក្នុងឱកាសសម្ពោធបើកការដ្ឋាននោះថា ការទទួលបានផ្លូវមួយខ្សែនេះ បានបង្ហាញយ៉ាងច្បាស់ថា យើងមានដង្ហើមសេដ្ឋកិច្ចថ្មីបន្ថែមជូនបងប្អូនប្រជាកសិករ ក្នុងមូលដ្ឋានដោយយើងបានទទួលផលពី ការដឹកជញ្ជូនកសិផល តភ្ជាប់ពីតំបន់មួយទៅតំបន់មួយ បានយ៉ាងឆាប់រហ័សការចំណយផ្សេងៗត្រូវបានកាត់បន្ថយ៕