សុខភាព និងសម្រស់ជាផ្នែកសំខាន់មួយនៃជីវិតរស់នៅប្រចាំថ្ងៃ ដែលជាគុណភាពនៃជីវិតសម្រាប់មនុស្សម្នាក់ៗ។ ទន្ទឹមនឹងនេះ សម្រាប់អ្នកស្រលាញ់សុខភាព និងថែរក្សារាងកាយឱ្យបានស្រស់ស្អាតសមសួន ក៏អាចមកស្គាល់នៅហាងមួយកន្លែងដែលមានភេសជ្ជៈសុខភាពចម្រុះគ្រប់មុខសម្រាប់ជាវពិសា។
បើតាមបងស្រី នួន ច័ន្ទសុវិជ្ជា ជាម្ចាស់ហាងកាហ្វេ សម្រស់ និងសុខភាពបានឱ្យដឹងថានៅទីនោះ មានភេសជ្ជៈជាច្រើនដូចជា កាហ្វេសុខភាព កាហ្វេញ៉ាំសម្រកគីឡូ កាហ្វេបណ្តេញជាតិពុល និងជាតិខ្លាញ់អាក្រក់ពីសារពាង្គកាយ។ ហើយក៏មានភេសជ្ជៈសុខភាព ជាប្រភេទតែខ្ញីធម្មជាតិ ទឹកផ្លែឈើ ទឹកផ្លែឈើលាយបន្លែ ទឹកដោះគោញ៉ាំជំនួយកម្លាំង ស្រូវសាលីទឹកដោះគោជាដើម។ ដោយឡែកសម្រាប់អ្នកជំងឺនោមផ្អែម ក៏អាចញ៉ាំតែ កាហ្វេ ទឹកដោះគោស្រូវសាលី ប្រភេទទាំងនោះបានផងដែរ។
សម្រាប់ហាងបានផ្តោតទៅលើប្រភេទភេសជ្ជៈជំនួយទៅដល់សុខភាពបំប៉នរាងកាយ ថែសម្រស់ស្បែកព្រមទាំងភេសជ្ជៈជួយការពារ និងព្យាបាលជំងឺផ្តាសាយវិលមុខ និងអាការៈមិនស្រួលខ្លួនផ្សេងទៀតផងដែរ។
សម្រាប់ប្រិយមិត្តដែលថែរក្សាសុខភាព និងថែរក្សាសម្រស់ក៏អាចឆ្លៀតទៅសម្រាកលំហែញ៉ាំភេសជ្ជៈនៅទីនោះ ឬក៏អាចជាវភេសជ្ជៈមកញ៉ាំនៅផ្ទះក៏បាន ដែលអាចទាក់ទងបានទៅតាមផេកហាងផ្ទាល់(Giffarine Thailand by Sovichea) ឬទៅអាសយដ្ឋានទីតាំងបណ្តោយផ្លូវជាតិលេខ៣ នៅខាងក្រោយសាលាអន្តរជាតិប៊ែលធី៕