យោងតាមការស្រាវជ្រាវមួយដែលចេញផ្សាយលើវេបសាយ Daily Mail បានឱ្យដឹងថា ការទទួលទានទឹកខ្ញីអាចជួយមនុស្សបញ្ចៀសបាននូវក្លិនដង្ហើមមិនល្អ។

យោងតាមការស្រាវជ្រាវមួយដែលចេញផ្សាយលើវេបសាយ Daily Mail បានឱ្យដឹងថា ការទទួលទានទឹកខ្ញីអាចជួយមនុស្សបញ្ចៀសបាននូវក្លិនដង្ហើមមិនល្អ។

សារធាតុគីមីឈ្មោះ Gingerol ដែលផ្តល់ឱ្យខ្ញីនូវរសជាតិហឹរ បានរំញោចអង់ហ្ស៊ីមនៅក្នុងមាត់ ដើម្បីបំបែកសារធាតុនានាដែលធ្វើឱ្យក្លិនដង្ហើមមិនល្អ។

សមាសធាតុស្ពាន់ធ័រពីអាហារនានាអាចបង្កើតក្លិនដង្ហើមមិនល្អនៅក្នុងមាត់របស់មនុស្ស ដែលរួមចំណែកដល់ការស្អុយមាត់។

ប៉ុន្តែសារធាតុគីមី Gingerol ដែលអាចជ្រាតចូលក្នុងរាងកាយមនុស្សពីការញ៉ាំឬផឹកទឹកខ្ញី ជួយបង្កើនកម្រិតអង់ស៊ីមដែលត្រូវការចាំបាច់ដើម្បីកម្ចាត់ក្លិនស្អុយដល់ទៅ ១៦ ដងក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។

ក្រុមអ្នកជំនាញនិយាយថា ការរកឃើញនេះអាចនាំឱ្យទៅដល់ការផលិតថ្នាំដុសធ្មេញនិងទឹកខ្ពុលមាត់ ផលិតចេញពីខ្ញី៕