សូមចុចចូល=>  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

រាជធានីភ្នំពេញ៖ ក្នុងថ្ងៃទី6 មេសានេះ រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ដែលបង្ហាញពីឈ្មោះអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣៤នាក់ថ្មីទៀត បន្ទាប់ពីម្សិលមិញមានជាង៣១នាក់ និងបន្តអំពាវនាវអ្នកពាក់ព័ន្ធប្រញាប់ផ្ដល់ដំណឹងដល់អាជ្ញាធរ ឬធ្វើតេស្ដសំណាកនៅទីតាំងជិតបំផុត។ 

អ្នកវិជ្ជមានថ្មីនេះ មានការប្រកបមុខរបរនៅទីកន្លែងផ្សេងៗគ្នា ដូចជា គ្រួសារផ្សារអូឬស្សី បុគ្គលិករោងចក្រ ប្រធានតំបន់ក្រុមហ៊ុនសន្ដិសុខ ជាដើម។

ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា អ្នកលក់នៅក្នុងផ្សារអូរឬស្សីទាំងអស់ សូមឲ្យទៅធ្វើតេស្ដ រកមេរោគកូវីដ១៩ នៅវិទ្យាល័យ បាក់ទូក ឬទីតាំងដែលនៅជិតបំផុត។

សូមអានបញ្ជីឈ្មោះ អ្នកដែលមានវិជ្ជមានខាងក្រោមនេះ៖