សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
រាជធានីភ្នំពេញ៖ អ្នកឆ្លងកូវីដ១៩នឹងត្រូវបង្ហាញអត្តសញ្ញាណ ដើម្បីសាធារណៈបានដឹង មានដូចជារូបថត ឈ្មោះ ទីកន្លែងរស់នៅនិងបំពេញការងារជាដើម នេះផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលអាចមានទំនាក់ទំនងដោយផ្ទាល់ ឬដោយប្រយោលបានដឹងខ្លួននិងមានការប្រុងប្រយ័ត្នជាមុន។ នេះជាវិធានការថ្មីមួយទៀត ដែលរាជរដ្ឋាភិបាលបានដាក់ចេញបន្ទាប់ពីមានការរីករាលដាលជម្ងឺជាលក្ខណៈសហគមន៍ជាលើកដំបូងកាលពីថ្ងៃ២៨វិច្ឆិកាដែលកាន់តែមានចំនួនកើនឡើងជាបន្តបន្ទាប់។
ប្រសាសន៍សម្ដេចតេជោ៖ ដើម្បីជៀសវាងការបែកខ្នែងនិងរីកសាយភាយជម្រើសដែលលឿនជាងគេ គឺនៅពេលដែលអ្នកណាមមានកូវីដ គឺត្រូវផ្សព្វផ្សាយជាព័ត៌មាន ជាអត្តសញ្ញាណ។
សូមជម្រាបជូនដែរថា កន្លងមក ឈ្មោះសម្ដេចតេជោ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ក៏ធ្លាប់បានផ្សព្វផ្សាយអត្តសញ្ញាណ ពីការធ្វើតេស្ដនិងការធ្វើចត្តាឡីស័កផងដែរ។
ការកំណត់ថាជាការឆ្លងសហគមន៍នេះក្រោយពីមានការឆ្លងដល់ក្រុមគ្រួសាររបស់លោក ឆែម សាវុធ ដោយមិនដឹងពីប្រភពណានៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ករណីនេះត្រូវបានក្រសួងសុខាភិបាល សន្និដ្ឋានថាមិនមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា កន្លងទៅនោះទេ។
កន្លងមកធ្លាប់មានការបន្ថូរបន្ថយ ចំពោះអ្នកបច្ចេកទេសចត្តាឡីស័កត្រឹមរយៈពេលខ្លី ដោយមានការធានាច្បាស់លាស់ ក្រោយពីធ្វើតេស្ដដឹងថាអវិជ្ជមាន រាជរដ្ឋាភិបាលក៏បន្ថែមនូវការរឹតបន្ទឹងចំពោះការធ្វើចត្តាឡីស័កដល់មន្រ្តីបច្ចេកទេស អ្នកធុរកិច្ចដែលមកពីក្រៅប្រទេស ដែលធ្លាប់បន្ថូរបន្ថយ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃវិញ។