រាជធានីភ្នំពេញ៖ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ក្រោមកម្មវីធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្ដល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិតកម្ពុជាដើម្បីទៅបន្តការសិក្សានៅតាម សាកលវិទ្យាល័យនានាក្នុងប្រទេសហុងគ្រី ចាប់ពីខែកញ្ញា ឆ្នាំ២០២២ តទៅ។
-ដាក់ពាក្យតាមរយៈ៖ http://apply.stipendiumhungaricum.hu ឬ www.stipendiumhungaricum.hu
ឱ្យបានមុនថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បេក្ខជនក៏តម្រូវឱ្យមកចុះឈ្មោះនៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ អគារលេខ៨០ មហាវីថីព្រះនរោត្តម (ស្ថិតនៅក្នុងទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា) ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៦ៈ០០នាទី៕