ខេត្តកោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអនុញ្ញាតឲ្យតំណាងក្រុមហ៊ុន វ៉ារីអគ្គិសនីតាតៃ ចូលជួបសម្តែងការគួរសម និងបានស្នើសុំឱ្យរដ្ឋបាលខេត្ត បន្តការគាំទ្រដល់ក្រុមហ៊ុន។
ក្រោយពីស្តាប់របាយការណ៍សង្ខេបរបស់តំណាងក្រុមហ៊ុន លោកស្រីអភិបាលខេត្ត បានលើកឡើងថា ចំពោះផលប៉ះពាល់មួយចំនួន ដែលក្រុមហ៊ុនបានជួបប្រទះ និងស្នើសូមដល់រដ្ឋបាលខេត្តកោះកុង ព្រមទាំងស្នើសូមកិច្ចគាំទ្រ និងចុះជួយពិនិត្យស្ថានភាពជាក់ស្តែង នៅទីតាំងដែលមានផលប៉ះពាល់។
នៅក្នុងនាមរដ្ឋបាលខេត្ត ឯកភាពតាមសំណើរបស់ក្រុមហ៊ុន ម្យ៉ាងទៀតក្នុងនាមអាជ្ញាធរដែនដី តែងតែយកចិត្តទុកដាក់ ជាមួយអ្នកវិនិយោគទាំងអស់ និងត្រៀមសហការ ក្នុងចុះពិនិត្យ ជាក់ស្តែងនៅទីតាំងដែលមានផលប៉ះពាល់ ឲ្យបានទាន់ពេលវេលា ក្នុងគោលបំណងឲ្យក្រុមហ៊ុនអនុវត្តការងារបានទទួលលទ្ធផលល្អប្រសើរបន្ថែមទៀត៕

