Image

ជួបរឿង ឬបញ្ហាច្រើនក៏ជាមូលហេតុចំបងធ្វើឱ្យនឿយហត់ក្នុងការទៅឈោងចាប់ ក្តីស្រមៃដែលយើងបានប៉ងទុកហើយក្លាយជាការពន្យារពេលយូរដោយមិនដឹងខ្លួនទៅវិញ។ ប៉ុន្តែ នឿយហត់ពុំគួរជាលេសនោះឡើយគឺជាការមានពេលសម្រាកយកថាមពល និងរិះគិតពីវិធីធ្វើយ៉ាងណាឱ្យបានប្រសើរជាងមុន។ ហើយទន្ទឹមនឹងនោះ ការបន្តជម្រុញទឹកចិត្តខ្លួនឯងជាប់ជានិច្ចគឺជាថាមពលមួយដែលមិនអាចខ្វះបានផងដែរ។ ៥វិធីសាមញ្ញពីអ្នកមានពិសោធបានបង្ហាញដូចខាងក្រោម៖

. ផ្តោតលើ “ហេតុអ្វី?”

ពិតមែន បើអ្នកដឹងពីហេតុផលឬផលប្រយោជន៍នៃកិច្ចការដែលសម្រេចនោះ វាជាបែបណានោះ អ្នកសប្បាយរីករាយយ៉ាងណានោះប្រាកដណាស់អ្នកពិតជារីករាយខិតខំបំពេញការនោះឡើងវិញ ឲ្យចេញជារូបរាងឡើង។ ឧទាហរណ៍ អ្នកមានគោលដៅបើកតូបកាហ្វេមួយដើម្បីបម្រើជាភេសជ្ជៈដល់អតិថិជនទូទៅ ក៏ដូចជាក្តីស្រមៃអាជីវកម្មតូចផ្ទាល់ខ្លួនផងនិងជាចំណូលរបស់ខ្លួនផង ដូច្នេះជាហេតុអ្វីបានជាអ្នកត្រូវបង្កើតក្តីស្រមៃនេះ គឺនឹងជម្រុញចិត្តអ្នកឱ្យខិតខំមិនចំណាយពេលវេលាចោលឡើយ។

. កម្រិតពេលវេលាផ្តោតតែកិច្ចការមួយ

កិច្ចការខ្លះដែលមានរយៈពេលវែងអ្នកអាចកំណត់ជាចំណែកពេលវេលាខ្លះដើម្បីធ្វើការលើវាដូចភ្លៀងរលឹម។ មានពេលផ្តោតត្រឹម២០នាទីលើកិច្ចការតែមួយនោះដោយមិនមានកិច្ចការផ្សេងៗមកច្រលូកច្របល់ ដូចនេះអ្នកនឹងឃើញពីគុណភាព និងប្រសិទ្ធភាពដែលជាហេតុជម្រុញទឹកចិត្តអ្នក ហើយអ្នកក៏នឹងមិនមានទម្លាប់ពន្យារពេលរហូតដល់កៀកកំណត់ដែរ។

. អបអរសាទរ

ចំណុចនេះ គឺអបអរសាទរការសម្រេចកិច្ចការរបស់អ្នកជាប្រចាំថ្ងៃ។ ហេតុនេះ ក៏ជាការលើកទឹកចិត្តអ្នកផងដែរអ្នកអាចមានបញ្ជីអ្វីខ្លះដែលបានសម្រេចក្នុង១ថ្ងៃនេះ ទោះវាជារឿងតូចតាចក្តីប៉ុន្តែការជោគជ័យសម្រេចវា គឺនឹងរំលឹកអ្នកពីកម្លាំងចិត្ត ថាអ្នកអាចសម្រេចបានសមិទ្ធិផលទាំងនេះហើយនឹងបន្តសម្រេចសមិទ្ធិផលទាំងរយៈពេលខ្លី និងពេលវែងក្នុងបញ្ជីបន្តទៀត។ដូច្នេះកុំភ្លេចមានរង្វាន់សម្រាប់ខ្លួនឯងផង។

. ចេញក្រៅមើលគេឯងខ្លះ

ពិតណាស់ពេលខ្លះអារម្មណ៍នៅជាប់គាំងក្នុងចិត្ត មិនដឹងទៅមុខ ឬថយក្រោយ អ្នកអាចដកឃ្លាខ្លះពីការងារដើម្បីលំហែស្រូបខ្យល់អាកាសធម្មជាតិ បន្ថែមពីនោះអ្នកពេលចេញក្រៅលំហែ មើលគេ​ឯងអ្នកពីមជ្ឈដ្ឋានរស់នៅផ្សេងៗ អ្នកក៏នឹកឃើញ ឬសម្គាល់ចំណុចតូចណាមួយក្នុងជីវភាពរស់នៅមកជម្រុញទឹកចិត្តអ្នកឡើងវិញក៏ថាបាន។

. ស្តាប់ចម្រៀង ឬ Podcast ដែលអប់រំ និងលើកទឹកចិត្ត

ចម្រៀង និងឃ្លាអប់រំទឹកចិត្តឱ្យប្រសើរឡើងក៏ជាមិត្តល្អជួយអ្នកឱ្យមានថាមពលឡើងវិញមួយកម្រិតផងដែរ។ ពេលខ្លះអ្នកអាចគ្រាន់តែហត់នឿយជាមូលហេតុមួយ ប៉ុន្តែពុំមែនអ្នកបោះបង់ចោលនោះទេ ដូច្នេះការសម្រាក ដកឃ្លាបន្តិចគឺជាការយកកម្លាំងនិងថាមពល គឺដើម្បីដើរដល់គោលដៅដែលយើងបានប្រាថ្នានោះ ហើយចម្រៀង ប្រយោគលើកទឹកចិត្តនឹងចាំជួយជម្រុញអ្នកឱ្យក្រោកឡើងវិញទៅធ្វើរឿងល្អៗដែលកំពុងរង់ចាំអ្នក៕