ប្រទេសចិន៖ អត្ថបទរបស់ប្រធានាធិបតីចិន ស៊ី ជិនពីង ដែលជាប្រធានគណៈកម្មាធិការមជ្ឈិមយោធា ផងដែរត្រូវបានបោះពុម្ពផ្សាយ កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងទស្សនាវដ្តី Quishi ទី១៣ នៅឆ្នាំនេះ ដែលជាទស្សនាវដ្តីដ៏សំខាន់របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ។
នៅក្នុងអត្ថបទរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថា ការរៀនពីប្រវត្តិបក្សរួមទាំងសមិទ្ធិផលគួរឱ្យកត់សម្គាល់ដំណើរដ៏លំបាក បទពិសោធន៍ប្រវត្តិសាស្រ្តនិងប្រពៃណីដ៏ល្អ ៗ នឹងជួយឱ្យយល់កាន់តែច្បាស់ពី សមត្ថភាពរបស់បក្សនិងភាពខ្លាំងនៃសង្គមនិយមជាមួយនឹងចរិតចិន ក៏ដូចជាហេតុផលដែលថា ហេតុអ្វីបានជាលទ្ធិម៉ាក្សនិយមអាចដំណើរការ។
អត្ថបទបានអំពាវនាវឱ្យសមាជិកបក្ស ទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីភាពមិនអាចប្រកែកបាននៃប្រវត្តិសាស្ត្រក្នុងការលើកស្ទួយ ការដឹកនាំរបស់បក្ស ពង្រឹងទំនុកចិត្តលើការដឹកនាំរបស់បក្ស និងដើរតាមមាគ៌ានៃសង្គមនិយមជាមួយបែបចិន។
អត្ថបទបានសង្កត់ធ្ងន់លើការពង្រឹងជំនឿលើលទ្ធិម៉ាក្សនិយមនិងលទ្ធិកុម្មុយនិស្ត ជំនឿលើសង្គមនិយមជាមួយនឹងចរិតចិន និងទំនុកចិត្តក្នុងការសំរេចនូវភាពរឹងមាំរបស់ប្រជាជាតិចិន។
អត្ថបទនេះក៏បានអំពាវនាវដល់សមាជិកសមាជិកាបក្ស ឱ្យមានចរិតសីលធម៌រឹងមាំ រក្សាភាពស្មោះត្រង់នឹងបក្ស ហើយរួបរួម និងដឹកនាំប្រជាជន អនុវត្តទស្សនទានអភិវឌ្ឍន៍ថ្មីឱ្យកាន់តែប្រសើរ និងជំរុញគំរូនៃការអភិវឌ្ឍថ្មីដើម្បីជាកម្លាំងសម្រាប់ការកសាងប្រទេសជាតិ៕ Xinhua