អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe បានទទួលមរណៈភាពហើយ បន្ទាប់ពីត្រូវបានគេលួចបាញ់ពីក្រោយ នៅព្រឹកថ្ងៃសុក្រ ទី ៨ កក្កដា ឆ្នាំ ២០២២ ។
ប៉ូលិស បានចាប់ខ្លួនខ្មាន់កាំភ្លើងម្នាក់ឈ្មោះ Yamagami Tetsuya អាយុខ្ទង់ ៤១ ឆ្នាំ បន្ទាប់ពីបានបាញ់ប្រហារលើអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន ។
