
សូមអរគុណដល់មហាមិត្តចិន ! អរគុណសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ !
ក្រុមគ្រូពេទ្យជំនាញព្យាបាលជំងឺកូវីត១៩នៃប្រទេសចិន ដែលមានគ្នា៧នាក់ បាន មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ច្រកវីអាយភី នៅវេលាម៉ោង០៨:៣០ព្រឹក ថ្ងៃទី២៣ខែមីនាឆ្នាំ២០២០ តាមជើងយន្តហោះពិសេស។
នេះជាក្រុមគ្រូពេទ្យជំនួយទីមួយរបស់ប្រទេសចិនទៅកាន់ប្រទេសអាស៊ាន ខណៈដែលជំងឺកូវីត១៩កំពុងរាតត្បាតក្នុងតំបន់ និងទូទាំងសកលលោកគួរអោយបារម្ភ។
ទន្ទឹមនឹងនេះ ដើម្បីជួយដោះស្រាយបញ្ហាកង្វះសម្ភារៈទប់ស្តាត់នឹងជម្ងឺវីរុសក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលចិនក៏បានជំនួយជាម៉ាសវេជ្ជសាស្រ្ត, ម៉ាសN95, សម្លៀកបំពាក់ការពារវីរុស, វ៉ែនតាការពារ និងសម្ភារៈផ្សេងទៀតយ៉ាងច្រើន ជូនដល់ភាគីកម្ពុជា។
ឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងឯកឧត្ដម រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា ក៏មានវត្តមានក្នុងពិធីបដិសណ្ឋារកិច្ចនៅព្រលានយន្តហោះ ផងដែរ

