រាជធានីភ្នំពេញ៖ សីតុណ្ហភាពនៅតាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា នឹងអាចចុះត្រជាក់ដល់ ១៥អង្សាសេ។ នេះបើតាមការព្យាករពីស្ថានភាពធាតុអាកាស ដែលចេញផ្សាយដោយក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ថ្ងៃទី ១ ដល់ ៧ ធ្នូ ២០២១។
ខេត្តដែលអាចមានសីតុណ្ហភាពចុះទាប ដល់១៥អង្សាសេ មាន៖ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ដោយឡែកចំពោះខេត្តផ្សេងទៀត សីតុណ្ហភាពនឹងអាចចុះដល់ត្រឹម ១៧ ទៅ ១៩ អង្សាសេ៕
