រាជធានីភ្នំពេញ៖ គ្រប់វត្តអារាមទូទាំងប្រទេស ត្រូវវាយគង ជួង រគាំង ទូងស្គរ ព្រមៗគ្នា១ថ្ងៃ ៥ដង ជាសញ្ញាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទឲ្យបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល។ បើតាមសារាចរណែនាំមួយ ដែលចេញដោយក្រសួងធម្មការនិងសាសនា នាថ្ងៃទី ២៣ មីនានេះ។
ពេលវេលាដែលត្រូវធ្វើ គឺរហូតដល់ចប់ព្រឹត្តិការណ៍នៃការឆ្លងសហគមន៍ ២០កុម្ភៈ តាមពេលកំណត់ប្រចាំថ្ងៃដូចខាងក្រោម៖
- លើកទី១ នៅម៉ោង ៥៖០០នាទីព្រឹក
- លើកទី២ នៅម៉ោង ១១៖០០នាទីព្រឹក
- លើកទី៣ នៅម៉ោង ២៖០០នាទីរសៀល
- លើកទី៤ នៅម៉ោង ៥៖០០នាទី ល្ងាច
- លើកទី៥ នៅម៉ោង ៨៖០០នាទី យប់