“មហាសន្និបាតនៃក្ដីសង្ឃឹម” ដែលធ្វើឡើងក្រោមប្រធានបទ ការកសាង និងបង្កើតជាតិយើង នៅក្នុងពិភពលោកក្រោយវិបត្តិកូវដី១៩ការពឹងពាក់អាស្រ័យ គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល ត្រូវបានធ្វើឡើងនាថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២០ តាមវីដេអូ Conference ដែលមានលោកជំទាវហាក់ ចា ហាន់មូន ជាសហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកលលោក សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងនូវសារគន្លឹះ៥ចំនុច ដែលមានដូចខាងក្រោម៖
ទី១ ការរាតត្បាតនៃជំងឺកូវីដ១៩ បាននាំមកនូវបញ្ហាប្រឈមមួយចំនួនដែលមិនធ្លាប់មានពីមុនមក ដូចជា បញ្ហាសុវត្តិភាពសុខភាពសាធារណៈការបង្អាក់ការប្រមូលផ្ដុំ និងកិច្ចការនៃច្រវ៉ាក់ផ្គត់ផ្គង់សកលជាដើម ដែលប្រការទាំងអស់នេះកំពុងតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះជីវិតសង្គម និងការធា្លក់ចុះនៃសេដ្ឋកិច្ចសកលលោក។ ក្នុងបរិការណ៍នេះ ការឆ្លើយតបរួម និងសាមគ្គីភាពជាសកល សំដៅគាំទ្រពហុភាគីនិយម រិតតែមានភាពចាំបាច់ស្រួចស្រាលឡើងថែមទៀត។ ក្នុងស្មារតីនេះ ទន្ទឹមនឹងការរង់ចាំភាពជោគជ័យដំបូងបំផុតនៃការផលិតវ៉ាក់សាំង កម្ពុជាសូមអំពាវនាវឲ្យចាត់ទុកវ៉ាក់សាំងនេះជាទំនិញរួមសម្រាប់ សកលលោក ដែលប្រជាជនគ្រប់រូន នៅគ្រប់ទិសទីអាចទទួបាន។
ទី២ យើងត្រូវជៀសវាងការរើសអើងពូជសាសន៍និងការប្រកាន់ជំហរស្ដីបន្ទោស ដែលជាល្បែងទម្លាក់កំហិសដ៏អាក្រក់មួយនាំដល់ការបែកបាក់សាមគ្គីភាព ខណៈដែលពិភពលោកទាំងមូលកំពូងខិតខំរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ក្នុងស្មារតីមនុស្សធម៌ និងសាមគ្គីភាពអន្តរជាតិ កម្ពុជា បានអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam ដែលផ្ទុកអ្នកដំណើរចំនួនជាង ២២០០នាក់ចូលចត នាព្រឹកថ្ងៃទី១៣ ខែកុម្ភះឆ្នាំ២០២០។ កម្ពុជា មិនត្រឹមតែបាននិងកំពុងព្យាបាលពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្ដែក៏បានជួយព្យាបាលជនបរទេសផងដេរ។
ទី៣ ជាទិសដៅទៅមុខ យើងពិតជាមានភាពចាំបាច់ជាយុទ្ធសាស្រ្ដក្នុងការត្រៀមខ្លួនឲ្យបានល្អក្រោយអំឡុងពេលវិបត្តិកូវីដ១៩។ ដើម្បីសម្រេចបាននូវគោលដៅនេះ យើងគួររៀបចំផែនការស្ដារឡើងវិញ ប្រកបដោយភាពជាក់លាក់មួយដោយដាក់ចេញនូវសេណារីយ៉ូមួយចំនួន សម្រាប់បើកឲ្យដំណើរការជាបណ្ដើរៗនូវការធ្វើដំណើរឆ្លងកាត់ព្រំដែននិងប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសក្នុងតំបនង់ និង្ការស្ដារឡើងវិញនូវវិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនេះ។
ទី៤ យើងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការជម្រុញសាកលភាវូបនីយកម្មនិងពង្រឹងយន្តការពហុភាគីនិយមដើម្បីធានានូវបរិយាកាសអនុគ្រោះសម្រាប់លើកស្ទួយកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ យើងត្រូវធានាថា យន្តការកិច្ចសហប្រតិបត្តិការរបស់យើងនៅរក្សាបាននូវស្មារតីបើកចំហនិងគាំទ្រប្រព័នញធពាណិជ្ជកម្មពហុភាគី ជាពិសេសការពន្លឿនការតភ្ជាប់ រវាងសង្គមនិងសេដ្ឋកិច្ចរបស់យើងសម្រាប់ជំរុញរបៀបវារៈ នៃការអភិវឌ្ឍរបស់ប្រទេសនីមួយៗ និងសម្រេចបាននូវរបៀបវារៈសកលនៃការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។
ទី៥ ការកសាងនិងថែរក្សាសន្តិភាពនិងសន្តិសុខនៅលើសកលលោកទាំងមូល គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ។ ដូច្នេះការកសាង និងថែរក្សាឲ្យខានតែបាននូវសន្តិភាព និងសន្តិសុខ គឺជាអាទិភាពខ្ពស់បំផុតរបស់ប្រទេសនីមួយៗ។ សន្តិភាពមិនអាចសម្រេចបានមកដោយឯកឯងនោះទេ។ យើងត្រូវជំរុញការចេះស្រឡាញ់គ្នាទៅវិញទៅមកផ្ដល់គុណតម្លៃនិងការគិតគូរខ្ពស់ដល់មនុស្សជាតិ រួមរស់ជាមួយគ្នាដោយសន្តិភាពនិងសុខដុមនិងការគោរពភាពចម្រុះនៃជំនឿសាសនា និងវប្បធម៌នៅក្នុង និងរវាងសង្គមជាតិនីមួយៗ៕