ភ្នំពេញ៖ គណៈកម្មការសម្ព័ន្ធសកលវិទ្យាល័យពិភពលោក ដែលជាអ្នករៀបចំការវាយតម្លៃប្រចាំឆ្នាំ នៃចំណាត់ថ្នាក់សាកលវិទ្យាល័យកម្រិតពិភពលោក (WURI 2021/ The World's Universities Ranking with Real Impact 2021) បានប្រកាសផ្ដល់ចំណាត់ថា្នក់ សាកលវិទ្យាល័យជាតិគ្រប់គ្រង ចូលក្នុងលំដាប់ Top 50 University Ranking ។
ការផ្ដល់ចំណាត់ថ្នាក់នេះ ត្រូវបានផ្ដោតលើកម្មវិធីសិក្សា ចំនួន ៣ប្រភេទ ដែលសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រេចបាននូវនវានុវត្តន៍ឆ្នើម ក្នុងនោះរួមមាន៖
- កម្មវិធីសិក្សាសហគ្រិនភាព (Entrepreneurial Spirit) ស្ថិតក្នុងលេខរៀង ២៦
- កម្មវិធីសិក្សាបណ្ដុះតម្លៃសីលធម៌សង្គម (Ethical Value) ស្ថិតក្នុងលេខរៀង ៣២
- កម្មវិធីគ្រប់គ្រងក្នុងពេលមានវិបត្តិ (Crisis Management) ស្ថិតក្នុងលេខរៀង ៣៧
ដែលស្ថិតក្នុងចំណោម សកលវិទ្យាល័យល្បីៗលើពិភពលោក៕



