លោក Abraham Lincoln គឺជាប្រធានាធិបតីទី១៦ របស់សហរដ្ឋអាមេរិក ដែលកេរ្តិ៍ឈ្មោះរបស់លោកមានភាពល្បីល្បាញទូទាំងពិភពលោក។ លោកជាមេដឹកនាំមួយរូបដែលផ្តល់តម្លៃខ្លាំងលើការអប់រំ និងជាមេដឹកនាំដែលបំបាត់នូវរបបទាសភាពក្នុងសហរដ្ឋអាមេរិកដែលគេចាត់ទុកជាមេដឹកនាំអស្ចារ្យមួយរូប។ ដោយឡែកថ្ងៃនេះ ក្រមាក៏សូមលើកយកសម្រង់ទស្សនៈខ្លះៗ របស់មេដឹកនាំកំពូលអាមេរិករូបនេះមកបង្ហាញជូនប្រិយមិត្ត ទុកជាការពិចារណាដូចខាងក្រោមនេះ៖
១.“ខ្ញុំដើរយឺតៗ ប៉ុន្តែខ្ញុំមិនដែលដើរថយក្រោយទេ។”
២.“សុភមង្គលរបស់មនុស្សម្នាក់ៗ គឺជាទំនួលខុសត្រូវរបស់ពួកគេ។”
៣.“នាចុងបញ្ចប់នៃជីវិតរបស់អ្នក មិនមែនចំនួនថ្ងៃដែលអ្នកបានរស់នៅនោះទេដែលសំខាន់ប៉ុន្តែការប្រើប្រាស់ជីវិតរបស់អ្នកទៅវិញនោះទេ។”
៤.“បើទោះបីអ្នកជានរណាក៏ដោយ អ្នកត្រូវធ្វើជាមនុស្សល្អជាដរាប។”
៥.“វិធីល្អបំផុតក្នុងការទស្សន៍ទាយអំពីអនាគត គឺត្រូវតែបង្កើតវាដោយខ្លួនឯង។”
៦.“នរណាក៏ដោយ ដែលអាចផ្លាស់ប្តូរមតិសាធារណៈបានគឺប្រាកដជាអាចផ្លាស់ប្តូររដ្ឋាភិបាលបាន។”
៧.“កុំបារម្ភនៅពេលអ្នកមិនបានគេទទួលស្គាល់ប៉ុន្តែត្រូវព្យាយាមឱ្យសមនឹងតម្លៃនៃការទទួលស្គាល់នោះ។”
៨.“ប្រសិនបើខ្ញុំមានពេល១ម៉ោងដើម្បីកាប់ដើមឈើ ខ្ញុំនឹងចំណាយពេល៤៥នាទីដើម្បីសំលៀងពូថៅ។”
៩.“អត្តចរិកប្រៀបដូចជាដើមឈើ កេរ្តិ៍ឈ្មោះប្រៀបដូចជាស្រមោល។ ស្រមោលគឺជាអ្វីដែលអ្នកគិតថាវានឹងក្លាយជាអ្វីចំណែកដើមឈើគឺភាពពិតរបស់អ្នក។”
១០.“ជីវិតគឺពិតជាលំបាក ប៉ុន្តែវាពិតជាស្រស់ស្អាត។”
១១.“ការខិតខំប្រឹងប្រែងតស៊ូនាថ្ងៃនេះមិនមែនសម្រាប់តែថ្ងៃនេះនោះទេប៉ុន្តែវាសម្រាប់អនាគតដ៏ត្រចះត្រចង់របស់អ្នកផងដែរ។”
១២.“មិត្តដ៏ល្អរបស់ខ្ញុំគឺជាមនុស្សដែលឱ្យសៀវភៅមួយក្បាលដែលខ្ញុំមិនទាន់បានអាន។”