ខេត្តត្បូងឃ្មុំ៖ ក្នុងឱកាសអញ្ជើញរំលឹកខួបទី៤៥ឆ្នាំ ទិវានៃការរចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា នឹងផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមទៀត ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារបញ្ហាវិបត្តិនៃជំងឺកូវីដ-១៩ និងបញ្ហាអតិផរណា។
សម្ដេចតេជោ៖ កម្ពុជាបច្ចុប្បន្ន កំពុងប្រឹងប្រែងទប់ស្កាត់កុំឲ្យអត្រានៃភាពក្រីក្រ ធ្លាក់ដោយសារបញ្ហាជំងឺកូវីដ-១៩ ខណៈរាជរដ្ឋាភិបាលបានចិញ្ចឹមពលរដ្ឋប្រមាណជិត ៣លាននាក់ប៉ះពាល់ដោយជំងឺដ៏កាច់សាហាវនេះ ហើយត្រៀមឧបត្ថម្ភពលរដ្ឋបន្ថែមទៀត រងការប៉ះពាល់ពីកត្តាជំងឺកូវីដ-១៩ និងកត្តាអតិផរណាដែលកំពុងហក់ឡើងផងដែរ៕