(ក្រុងបាងកក)៖ ក្នុងថ្ងៃសុក្រនេះ សមាជិករាជ្យវង្សស្ដេចថៃ ព្រះនាម អ៊ូប៊ុនរតនា ( Ubolratana Rajakanya) បានប្រកាសអំពីការឈរឈ្មោះ ជាបេក្ខភាពនាយករដ្ឋមន្រ្ដី ឲ្យគណបក្ស រក្សាជាតិថៃដើម្បីចូលរួមប្រកួតប្រជែង ការបោះឆ្នោតថ្នាក់ជាតិ ក្នុងប្រទេសថៃ នាថ្ងៃ ២៤ ខែមីនាខាងមុខ ដែលជាការបោះឆ្នោតលើកដំបូងបំផុត ចាប់ពីរដ្ឋប្រហារយោធា កើតឡើងឆ្នាំ២០១៤។
គណបក្សរក្សាជាតិថៃ (Thai Raksa Chart) ដែលមានសម្ព័ន្ធភាពនឹងលោកថាក់ស៊ីន និងអតីតនាយករដ្ឋមន្ត្រីលោកស្រី យីងឡាក់ ក៏បានប្រកាសផងដែរថា ម្ចាស់ក្សត្រី អ៊ូប៊ុនរតនា ដែលជាព្រះរាម របស់ស្ដេច មហា វជិរាលង្ករណ៍ បានយល់ព្រម ទទួលយកការអញ្ជើញជាបេក្ខភាពនាយករដ្ឋមន្ត្រី។
នេះជាលើកដំបូង ដែលសាច់ឈាមរាជ្យវង្ស ស្វះស្វែងរកតំណែងនយោបាយកំពូលរបស់រដ្ឋចាប់ពីពេលដែលថៃជ្រើសរើសយករបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញឆ្នាំ ១៩៣២។
ម្ចាស់ក្សត្រិយ៍ អ៊ូប៊ុនរតនា មានជន្មាយុ 67ឆ្នាំ ធ្លាប់សិក្សានៅ MIT ជាវិទ្យាស្ថានដ៏មានល្បីល្បាញបំផុតក្នុងពិភពលោក គឺជាកូនច្បងរបស់ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ដែលបានសោយទីវង្គត់ក្នុងឆ្នាំ ២០១៦ ៕ Reuters