ភ្នំពេញ៖ ជនសង្ស័យចំនួន៤០នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២០ករណីទូទាំងប្រទេសនៅថ្ងៃទី០៦ខែមិថុនានេះ ។ ក្នុងចំណោមជនសង្ស័យទាំង៤០នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន៣៨នាក់ និងប្រើប្រាស់ ២នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៦ខែមិថុនា រួមមាន ៖ -មេតំហ្វេតាមីន(Ice)= ២១៧,៣៧ក្រាម និង១២កញ្ចប់តូច, -មេតំហ្វេតាមីន(Wy) = ០,៤៧ក្រាម។
លទ្ធផលខាងលើ៧អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាលជាតិ : ៧អង្គភាព
១ / បាតដំបង ៖ ជួញដូរ ៥ករណី ឃាត់ ៩នាក់ ប្រើប្រាស់ ២ករណី ឃាត់២នាក់ ចាប់យកIce ១៩៦,២ក្រាម និងWy០,៤៧ក្រាម។
២ /កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ចាប់យកIce២កញ្ចប់តូច។
៣ /កំពង់ស្ពឺ ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ចាប់យកIce៤,៣២ក្រាម។
៤ /កំពត ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce៤,០៨ក្រាម។
៥ /កណ្ដាល ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce១,៣៧ក្រាម។
៦ /សៀមរាប ៖ ជួញដូរ ២ករណី ឃាត់ ៧នាក់ ចាប់យកIce១១,៤ក្រាម។
៧ /រាជធានីភ្នំពេញ ៖ ជួញដូរ ៤ករណី ឃាត់ ៧នាក់ ចាប់យកIce ១០កញ្ចប់តូច៕
ប្រភព៖អគ្គស្នងការនគរបាលជាតិ