សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

អារម្មណ៍​តាន​តឹង​តែង​កើត​មាន​ឡើង​​លើ​មនុស្ស​ម្នាក់​ៗ និង​ទៅ​លើ​មនុស្ស​គ្រប់​ៗ​គ្នា ដោយ​សារ​​ឥទ្ធិពល​ពី​សកម្មភាព​ប្រចាំ​ថ្ងៃបរិយាកាស​ជុំ​វិញ​ខ្លួន​ផ្សេង​ៗ​។ យ៉ាង​ណា​មិញ​ យើង​ក៏​មាន​វិធី​ដោះ​ស្រាយ​បន្ថយ​ភាព​តាន​តឹង​នោះ​តាម​បែប​ផ្សេង​ៗ ​រៀង​ៗ​ខ្លួន​ដែរជា​មួយ​ចំនុច​ខាង​ក្រោម​នេះជា​វិធី​ខ្លះ​ៗ ដែល​លោក​Rick Hanson អ្នក​ជំនាញ​ផ្នែក​ចិត្ត​សាស្រ្ត​​​នៅ​សាកលវិទ្យាល័យCalifornia,Berkeley បាន​​ផ្តល់​ជា​អនុសាសន៍​​ជា​ការ​បន្ថយ​ភាព​តឹង​តែងដូច​ខាង​ក្រោម​៖ ​

.គួរ​ចាប់​អារម្មណ៍​​ដឹងនៅ​ពេល​ណា​អ្នក​ជួប​អារម្មណ៍​ហត់​នឿយ​​ខ្លាំង

គឺ​ជា​ចំណុច​​ទី​មួយ​ដែល​អ្នក​គួរ​ធ្វើនិង​គួរ​​ចាប់​អារម្មណ៍​​ព្រោះ​ថា អារម្មណ៍​ហត់​នឿយតាន​តឹង ឬ​ធុញ​ទ្រាន់​ក្នុង​កម្រិត​មួយ​អាច​នាំ​ឱ្យ​សកម្មភាព​​អ្នក​ច្រើន​ធ្វើ​ខុស ឬ​មិន​សម​គួរ​ណា​មួយ​កើត​ឡើង​។ ក្រោយ​ពី​ដឹង​ថា​អ្នក​ជួប​អារម្មណ៍​ខាង​លើ​នេះជំហាន​បន្ទាប់​គឺ​ យើង​អាច​បន្លប់​ ឬ​នាំ​អារម្មណ៍​ទៅ​ធ្វើ​អ្វី​ផ្សេង​​ដែល​នាំ​ឱ្យ​ស្រស់​ស្រាយ​ចិត្ត​ដូច​​ជាការ​ដក​ឃ្លា​សម្រាក​កាយសម្រាក​ចិត្ត ឬ​​មួយ​ការ​សម្រាក​លំហែ​​នៅ​ទី​ស្រលះ​មាន​​​ខ្យល់​អាកាស​បរិសុទ្ធ ​ឬ​មួយ​វិធី​​សាស្រ្ត​ល្អ​ៗ​​ផ្សេង​ទៀត​របស់​អ្នក​ដែល​ធ្លាប់​មាន​ប្រសិទ្ធិ​ភាព​ជា​ដើម​។

.ចាប់​អារម្មណ៍​អ្វី​​អ្នក​កំពុង​ធ្វើ​អ្វី

​​​​នៅ​វិនាទី​នេះតើ​អ្នក​កំពុង​​ធ្វើ​អ្វី​? ដើម្បី​ជា​អ្វី​? វា​ជា​ប្រយោជន៍​ល្អ​ឬ​ទេ?ជា​សំនួរ​ជំនួយ​ដើម្បី​ដាស់​ស្មារតី​អ្នកប្រសិន​បើ​អ្នក​កំពុង​គិត​អ្វី​មួយ​ខុស​ ឬ​ជា​រឿង​មិន​មាន​ប្រយោជន៍​សម្រាប់​អ្នកនិង​សម្រាប់​អ្នក​ដទៃ​ពិសេស​សម្តៅ​លើ​​ការ​បណ្តោយ​ចិត្ត​ឱ្យ​គិត​លើ​អារម្មណ៍​តាន​តឹង​ម៉ួហ្មង​នោះ​ឯង។ ​យើង​ត្រូវ​បញ្ចៀស​មិន​ឱ្យ​កើត​មាន​​ជា​ផល​វិបាក​ដល់​ខ្លួន​ឯង​ផង និង​ជះ​​ឥទ្ធិពល​ដល់​អ្នក​ដទៃ​ផង​។

Image

.រំលឹក​ខ្លាច​ភ្លេច​អ្វី​មួយ

អាច​មាន​ពេល​ឆ្លៀត​​កត់​ទុក​នូវ​រឿង​ត្រូវ​ធ្វើ​ប្រចាំ​ថ្ងៃ​ខ្លះចៀស​វាង​ការ​ភ្លេច​ពិសេស​លើ​ការ​ប្រហែស​​​​លើ​សកម្មភាព​​ណា​មួយដែល​នាំ​ឱ្យ​​​ខូច​កិច្ច​ការងារ​។ ដូច​នេះ គួរ​​ឆ្លៀត​រំលឹក​ខ្លួន​​ឯង​ខ្លះថា​បាន​ធ្វើ​អ្វី​​ហើយ​មក​ទល់​ពេល​នេះ និង​នៅ​​មិន​ទាន់​បាន​ធ្វើ​អ្វី​ខ្លះដែល​អាច​សម្រាល​កិច្ចការ​អ្នក​មួយ​​កម្រិត​​ផង​​ដែរ​តាម​រយៈ​ការ​កត់​​ត្រា​ទុក​។

.ផ្តល់​រង្វាន់​ដល់​ខ្លួន​​ឯង​ខ្លះសម្រាប់​ការ​បំពេញ​ការងារ​បាន​ល្អ

​​​ការ​ងារ​មិន​រាប់​ថាជា​ជំនាញ​អាជីព ឬ​ការ​ងារ​ផ្ទះអ្នក​ក៏​អាច​ផ្តល់​ជា​រង្វាន់​ដល់​ខ្លួន​អ្នក​ប្រសិន​បើ​បាន​ធ្វើ​ការងារ​នោះ​ល្អ​។រង្វាន់​នឹង​បាន​លើក​ទឹក​ចិត្ត​អ្ន​ក​​ឱ្យ​ស្រស់​ស្រាយបន្ថយ​ភាព​តាន​តឹង​ក្នុង​ខ្លួន ​និង​ជម្រុញ​ចិត្ត​​សម្រាប់​ទៅ​បំពេញ​កិច្ច​ការ​ខាង​មុខ​បន្ទាប់​​ទៀត ហើយ​ក៏​ត្រូវ​ប្រាកដ​ដែរ​ថា​រង្វាន់​នោះ​​គឺ​មាន​ប្រយោជន៍​មិន​មែន​ផ្តល់​ផល​មិន​ល្អ​នោះ​ទេ​។

.រៀន​ប្រឈម​នឹង​បញ្ហា​​​

នៅ​​ពេល​​មួយ​​អ្នក​​ជឿ​ជាក់​​ជា​មួយ​ខ្លួន​​ឯង​ថាអ្នក​អាច​ប្រឈម​នឹង​បញ្ហា​តាន​តឹង​នោះ​បាន ដូច្នេះ​អ្នក​ក៏​គួរ​រៀន​ដោះ​ស្រាយ​បាន​ភ្លាម​ៗ​ខ្លះ​ផង​ដែរ ព្រោះ​ការ​រៀន​ដោះ​ស្រាយ​នេះនឹង​ធ្វើ​ឱ្យ​អ្នក​រឹង​មាំ​ជា​ប្រចាំ​ទៅ​នឹង​បញ្ហា​​​ផ្សេង​ទៀត​។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះអ្នក​ក៏​គួរ​រៀន​ថ្លឹង​ថ្លែង​នឹង​សមត្ថភាព​ខ្លួន ​ដោយ​ត្រូវ​ដោះ​ស្រាយ​​សម​ស្រប​ទៅ​តាម​ពេល​វេលា​​ត្រឹម​ត្រូវ​តាម​កាលៈ​ទេសៈ និង​ត្រូវ​ចេះ​សម្រាក​បន្ថយ​ភាព​តាន​តឹង​ខ្លះ​ទើប​អាច​បំពេញ​កិច្ច​ការ​​នៅ​សល់​ផ្សេង​ៗ​ទៀត​បាន​ប្រសិទ្ធិភាព​៕​​