មានធនាគារ ១៧ ក្នុងចំណោម ៣១ដែលត្រូវបានចុះបញ្ជី ដើម្បីជួញដូរក្នុងផ្សារហ៊ុនវៀតណាមទាំងបី។

ក្រុងហាណូយ៖ នាយករដ្ឋមន្ត្រី វៀតណាម បានដាក់ចេញនូវផែនការថ្មី ដែលតម្រូវ ឱ្យធនាគារទាំងអស់ ត្រូវបានចុះបញ្ជី ចូលផ្សារហ៊ុនឲ្យបាន មុនឆ្នាំ ២០២០ ជាដំណើរឆ្ពោះទៅរកតម្លាភាពនិងភាពចម្រុះ ក្នុងទីផ្សារ។

នេះគឺជាដំណោះស្រាយមួយ ក្នុងចំណោមដំណោះស្រាយជាច្រើនដែលបានកំណត់នៅក្នុងគ្រោងការណ៍ ដើម្បី "រៀបចំរចនាសម្ព័ន្ធផ្សារហ៊ុន និងទីផ្សារធានារ៉ាប់រងនៅឆ្នាំ ២០២០ និងទិសដៅឆ្ពោះទៅឆ្នាំ ២០២៥" ដែលត្រូវបានអនុម័តដោយ នាយករដ្ឋមន្រ្តីវៀតណាមកាលពីចុងខែមុន។

បច្ចុប្បន្ននេះ មានធនាគារ ១៧ ក្នុងចំណោម ៣១ដែលត្រូវបានចុះបញ្ជី ដើម្បីជួញដូរក្នុងផ្សារហ៊ុន ទាំងបីរបស់វៀតណាមមានផ្សារភាគហ៊ុនហូជីមិញ (HOSE) ដែលជាផ្សារភាគហ៊ុនសំខាន់របស់វៀតណាមដែលមានចំនួនច្រើនជាង 90% នៃទុនវិនិយោគសរុប, ផ្សារហ៊ុនហាណូយ(HNX) និងផ្សារក្រុមហ៊ុនសាធារណៈដែលមិនទាន់បានចុះបញ្ជី (UPCoM)៕ VNNEWS

VNNEWs