ក្នុងវ័យ ៤៩ឆ្នាំ លោកស្រី លី បូជីន (Lee Boo-jin) បានក្លាយជាសេដ្ឋីនី ដែលឈរនៅលំដាប់កំពូលស្រ្ដី មានជាងគេបំផុតនៅកូរ៉េខាងត្បូង តែលោកស្រីនៅលេខរៀងទី១៦ ក្នុងចំណោមបុរសអ្នកមានទ្រព្យនៅកូរ៉េ ។
មុខជំនួញរបស់លោកស្រី គឺល្បីល្បាញលើផ្នែកបដិសណ្ឋារកិច្ច ដែលមានសណ្ឋាគារ ហាងទំនិញ និងភោជនីយដ្ឋានដែលនាំមុខនៅក្នុងទីក្រុងសេអ៊ូល។ បច្ចុប្បន្ននេះ លោកស្រីមានទ្រព្យសរុប 1.68ពាន់លានដុល្លារអាមេរិក គិតត្រឹម ថ្ងៃ ៣០កក្កដា ឆ្នាំ ២០២០នេះ និងមានតួនាទី ជាប្រធាននិងជានាយកប្រតិបត្តិនៃសណ្ឋាគារ Shilla ដែលជាកន្លែងស្នាក់នៅ និងធ្វើសន្និសិទកំពូលក្នុងទីក្រុងសេអ៊ូលនិងក្រុងជេជូ។
សណ្ឋាគារនេះ ក៏ជាប្រតិបត្តិករ មួយក្នុរការលក់ទំនិញដែល មិនគិតពន្ធធំបំផុតរបស់ប្រទេសកូរ៉េបន្ទាប់ពី ក្រុមហ៊ុន Lotte ។ លោកស្រី Lee Boo-jin ក៏ធ្លាប់បម្រើជាអ្នកប្រឹក្សាផ្នែកផ្នែកពាណិជ្ជកម្មរបស់ SamsungC&T ដែលជាក្រុមហ៊ុនកាន់កាប់ដោយក្រុមគ្រួសាររបស់អ្នកស្រី។
លោកស្រី លី ជាកូនស្រីច្បងរបស់លោក LeeKun-hee ដែលម្ចាស់ក្រុមហ៊ុន SAMSUNG GROUP ។ រីឯការសិក្សាវិញ លោកស្រីសិក្សាជំនាញ បរិញ្ញាបត្រសិល្បៈ /វិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Yonsei ។ លោកស្រីបានលេងលះស្វាមីនិងមានកូនម្នាក់ ៕