ប្រទេសចិន៖ ក្នុងអំឡុងពេល ៨ ឆ្នាំចុងក្រោយនេះ ប្រជាជនក្រីក្រនៅជនបទចំនួន ៩៨.៩៩ លាននាក់ ដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ បច្ចុប្បន្នត្រូវបានគេដកចេញពីបញ្ជីក្រីក្រ ក្នុងនោះស្រុកក្រីក្រទាំង ៨៣២ និងភូមិក្រីក្រចំនួន ១២៨,០០០ ត្រូវបានដកចេញពីបញ្ជីភាពក្រីក្រ។ 

ប្រធានាធិបតីចិន លោកស៊ីជីនពីង បាននិយាយក្នុងថ្ងៃទី២៥កុម្ភៈថា បក្សកុម្មុយនិស្តចិនបាននិងកំពុងធ្វើការដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ចាប់តាំងពីពេលបង្កើតដំបូង ហើយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានរក្សាការលុបបំបាត់ភាពក្រីក្រនៅទីតាំងលេចធ្លោមួយ នៅក្នុងអភិបាលកិច្ចរបស់ប្រទេសក្នុងរយៈពេល ៨ ឆ្នាំកន្លងមកនេះ។

ប្រទេសចិន បានវិនិយោគថវិកាសារពើពន្ធជិត ១,៦ ពាន់ពាន់លានយន់ (ប្រហែល ២៤៦ ពាន់លានដុល្លារ) ក្នុងការកាត់បន្ថយភាពក្រីក្រ និងបានអនុវត្តយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ ដែលបានកំណត់គោលដៅតាមរយៈការអភិវឌ្ឍ។ ជាមួយគ្នានេះដែរ កម្លាំងជួរមុខជាង ១៨០០ នាក់បានបាត់បង់ជីវិត ដោយសារបុព្វហេតុកាត់បន្ថយភាពក្រីក្ររបស់ប្រទេស។

ប្រទេសចិនបានសំរេចគោលដៅលុបបំបាត់ភាពក្រីក្រ ដែលបានកំណត់នៅក្នុងរបៀបវារៈរបស់អង្គការសហប្រជាជាតិឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ១០ ឆ្នាំមុនពេលកំណត់៕

រូបភាពពី Xinhua